បេក្ខនារី សាត ស្រីប៉ុច ពិការដៃសងខាងពីកំណើត ត្រូវសរសេរប្រើជើង តែធ្វើអស់ប៉ុន្មានមុខវិជ្ជាមកនេះ នាងសង្ឃឹមថា

ថ្ងៃនេះគឺជាថ្ងៃទី២ហើយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយកំពុងតែដំណើរការយ៉ាងរលូន ហើយនៅក្នុងនោះដែរ ក្រសួង អប់រំយុវជន និងកីឡា បានកំពុងបន្តការយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីធានាបានថា ការធ្វើកំណែទម្រង់ការ អប់រំកន្លងមក នឹងនៅតែបន្ត ហើយគុណភាព នៃការអប់រំជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។

យ៉ាងណាមិញ ប្រិយមិត្ដប្រាកដជាចាំរួចមកហើយ នូវប្អូនស្រីម្នាក់ ដែលគាត់ជាជនពិការដៃទាំងសងខាង ខិតខំតស៊ូក្នុងឆាកជីវិត ក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់ ហើយប្អូនស្រីរូបនេះ គាត់មានគេហទំព័រ ហ្វេសប៊ុក ឈ្មោះ Sath Sreypoch ដែលសព្វថ្ងៃនេះកំពុងនៅសិក្សា និងរកសុីលក់អីវ៉ាន់តាមអនឡាញ ដើម្បីបំពេញរាល់តម្រូវការរស់នៅ ហើយសល់ថវិកាពីការចំនេញខ្លះ ទុកសម្រាប់សិក្សាផងដែរ។

ជាមួយគ្នាដែរ ថ្ងៃនេះទី២០ ខែសីហា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី២ ហើយ សម្រាប់ប្អូនៗថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយឈ្មោះ Global Pictures បានប្រាប់ឱ្យដឹងថា៖”បេក្ខជន សាត ស្រីប៉ុច ពិការដៃសងខាងពីកំណើត ត្រូវសរសេរប្រើជើង តែធ្វើអស់ប៉ុន្មានមុខវិជ្ជាមកនេះ និងសង្ឃឹមបាននិទ្ទេសល្អ។ មណ្ឌលប្រលង វិ.ឬស្សីកែវ ភ្នំពេញ”។ តើប្រិយមិត្ដទាំងអស់គ្នា មានសារអ្វីជូនពរទៅដល់ប្អូនស្រីដែរឬទេ?