ក្រោយ​ផ្ទុះ​ការ​រិះគន់ពីបុរសម្នាក់​ថា​ ប្អូន​ស្រី​ លៀង​ ចាន់​ឡា​ ក្រោយ​ល្បី​ឡើង​កូដ​លេងឬកនោះ​ ស្រាប់តែ​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ បាន​និយាយ​ថា

ក្រោយ​ពីមានការ​​ផ្ទុះ​កក្រើក​អំពី​ព័ត៌មាន​ដែលមានការ​រិះគន់​ប្អូន​ស្រី​ លៀង​ ចាន់​ឡា​ ពេញបណ្តាញ​សង្គម​ហ្វេសប៊ុក​រួចមក​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ក៏បាន​មានការ​លេីកឡេីង​ថា៖«ជាមនុស្សប្រុស​ គួររក្សាចិត្តអោយធ្ងន់ ស្តាប់ហេតុផលអោយបានច្រើន ត្រូវមានការអនុគ្រោះអោយបានច្រើន កំហុសម្តង 2ដង ដែលធ្វើអោយអ្នកមិនពេញចិត្តកុំអាលបរិហាកេរ្តិ៍គេ ចរិតពិតនៃមនុស្សប្រុសមិនត្រូវធ្វើបែបនេះទេ។

បើជាហ្វេនពិតប្រាកដគឺមិនគួរធ្វើបែបនេះទេ គ្នាក៏សុំទោសដែរ។ ចាន់ ឡា ដើរលើផ្លូវនេះ​ ត្រូវត្រៀមចិត្ត នៅមានច្រើនករណីទៀត​ ដែលមនុស្សកើតចេញពីគ្រួសារក្រីក្រ រស់នៅខេត្ត ហើយបន្សាត់ខ្លួនចូលទីក្រុង និងសង្គមសិល្បៈ​ ដែលពោរពេញដោយការប្រកួតប្រជែង ច្រណែន ឈ្នានីស

ដែលក្មួយមិនទាន់ស្គាល់ថា​ សង្គមមួយនេះត្រូវបត់បែនខ្លួនយ៉ាងណា និងសំពាធយ៉ាងណាពីមហាជន និងអ្នកគាំទ្ររបស់ខ្លួន។ ត្រូវដឹងថា គ្នាជាអ្នកក្រ មិនទាន់ដឹងរាក់ជ្រៅ មិនទាន់ចេះរៀបឬកជាតារាល្បី នៅមានចរិតត្រង់ អនុគ្រោះបានគួរអនុគ្រោះទៅ ធ្វើបែបនេះដូចចង់អោយគ្នាបកទៅសុីឈ្នួលលាងចានអោយគេវិញ។ សប្បាយចិត្តហើយមែនទេហ្វេនៗ?»។

គូសបញ្ជាក់​ដែរថា​ បុរសដែលបាន​រិះគន់​ដល់​ប្អូន​ស្រី​ លៀង​ ចាន់​ឡា​ គឺមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ith Ith​ ដោយបាន​មានការ​លេីកឡេីង​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖​ «ចារឹកមនុស្សយេីង មេីលមិនឃេីញទេ ថ្ងៃនេះល្អ ថ្ងៃក្រេាយអាក្រក់ក៏ថាបាន

លៀង​ ចាន់ឡា​ ប្អូន កំចេញចារឹកពិតច្រេីនពេក តិចឈប់ល្បីទៅណាប្អូន តារាគេល្បីគេមិននិយាយជាមួយ Fnas ចឹងនោះទេគួតែយល់ផងប្អូន​ ចាន់ឡា​ ។ ប្អូនបានមកដល់ថ្ញៃនេះ​ក៏មកពីបងប្អូនយេីងជួយប្អូនច្រេីនណាស់ដែរ តែបងគ្មានអ្វីជួយប្អូនទេ​ មានតែទឹកចិត្តតាមមេីលអូនចៀង

អូនទៅចៀងទីណាក៏បងតាមមេីលប្អូនដែរ​ តែពេលនេះបងបាក់ទឹកចិត្តជាមួយប្អូនហេីយ​ ដែលប្អូននិយាយមិន​គួរសម​ជាមួយបង តែបងមិនថាអីទេ​ ធេី្វមិចបងមិនមែនជាតារាដូចប្អូនតែបងជា Fans​ ប្អូនម្នាក់ចាំទុកណា​ ចាន់ឡា​ ប្អូន​ មនុស្សយេីងបេីយេីងធេី្វល្អមានអ្នកស្រលាញ់ចូលចិត្តយេីងច្រេីន តែបេីយេីងធេី្វអាក្រក់​ គ្មានសូម្បីតែមិត្ត តែក៏ល្អដែលប្អូនធេី្វខុសហេីយចេះសុំទេាសបង បងក៏សុំទេាសប្អូនដែល ដែលបងកាត់តវិដេអូផុស Tik tok ដែលមិនបានសួរប្អូនមកពីបងចូលចិត្តប្អូន គេតារាល្បីគេលេងចារឹកចឹងហេីយកុំខឹងគេ»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដែល​ជាការ​រិះគន់​ និង​ការ​បកស្រាយ​របស់​ប្អូន​ស្រី​ លៀង​ ចាន់​ឡា​ ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម