ក្រោយ​ផ្ទុះ​ការ​រិះគន់ពីបុរសម្នាក់​ថា​ ប្អូន​ស្រី​ លៀង​ ចាន់​ឡា​ ក្រោយ​ល្បី​ឡើង​កូដ​លេងឬកនោះ​ ស្រាប់តែ​អ្នក​នាង​ ខាត់​ សុឃីម​ បាន​និយាយ​ថា

ប្រិយមិត្ត​ជាច្រើន​ បាន​ទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​កាល​ពី​ប៉ុន្មាន​ម៉ោងមុននេះ​ ​បុរសម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ith Ith បាន​ធ្វើ​ការ​រិះគន់​ចំពោះ​ប្អូន​ស្រី​​ លៀង​ ចាន់​ឡា​ ដែលបាន​ប្រេីប្រាស់​នូវ​ពាក្យ​ពេចន៍​មិនសមរម្យ​មកលេីខ្លួននោះ​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖

«ចារឹកមនុស្សយេីង មេីលមិនឃេីញទេ ថ្ងៃនេះល្អ ថ្ងៃក្រេាយអាក្រក់ក៏ថាបាន លៀងចាន់ឡាប្អូន កំចេញចារឹកពិតច្រេីនពេក តិចឈប់ល្បីទៅណាប្អូន តារាគេល្បីគេមិននិយាយជាមួយ Fnas ចឹងនោះទេគួតែយល់ផងប្អូន​ ចាន់ឡា​ ។ ប្អូនបានមកដល់ថ្ញៃនេះ​ក៏មកពីបងប្អូនយេីងជួយប្អូនច្រេីនណាស់ដែរ

តែបងគ្មានអ្វីជួយប្អូនទេ​ មានតែទឹកចិត្តតាមមេីលអូនចៀង អូនទៅចៀងទីណាក៏បងតាមមេីលប្អូនដែរ​ តែពេលនេះបងបាក់ទឹកចិត្តជាមួយប្អូនហេីយ​ ដែលប្អូននិយាយមិន​គួរសម​ជាមួយបង តែបងមិនថាអីទេ​ ធេី្វមិចបងមិនមែនជាតារាដូចប្អូនតែបងជា Fans​

ប្អូនម្នាក់ចាំទុកណា​ ចាន់ឡា​ ប្អូន​ មនុស្សយេីងបេីយេីងធេី្វល្អមានអ្នកស្រលាញ់ចូលចិត្តយេីងច្រេីន តែបេីយេីងធេី្វអាក្រក់​ គ្មានសូម្បីតែមិត្ត តែក៏ល្អដែលប្អូនធេី្វខុសហេីយចេះសុំទេាសបង បងក៏សុំទេាសប្អូនដែល ដែលបងកាត់តវិដេអូផុស Tik tok ដែលមិនបានសួរប្អូនមកពីបងចូលចិត្តប្អូន គេតារាល្បីគេលេងចារឹកចឹងហេីយកុំខឹងគេ»។

ទន្ទឹម​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ ក៏ត្រូវ​បាន​ប្អូន​ស្រី​ លៀង​ ចាន់​ឡា​ បាន​ចេញមុខធ្វេីការ​បកស្រាយ​ផងដែរ​ ដោយដេីមហេតុនោះ​ គឺមកពី​បុរសរូបនេះបា​ន​យករូបខ្លួន​ ទៅកាត់ត​ជា​វីដេអូ​ Tik Tok ដោយមិនបាន​សុំការ​អនុញ្ញាត​មុន​ ទេីប​នាងក៏មានចិត្តខឹង​ និងធ្លោយនូវ​ពាក្យ​ពេចន៍​មិនសមរម្យ​មួយ​ចំនួន​ តែរូបនាងក៏បានលេីកដៃធ្វេីការសុំទោសផងដែរ​។

យ៉ាង​ណាមិញ​ អ្នក​នាង​ ខាត់​ សុឃីម​ តារា​ជេីង​ចាស់​ដ៏ល្បីឈ្មោះ​ ដែល​មាន​ទេពកោសល្យ​ពហុ​ជំនាញ​ក្នុង​វិថី​សិល្បៈ​ ក៏បាន​មានការ​លេីកឡេីង​ដែរថា​៖​«ខ្ញុំមិនកាន់ជើងទេ តែជួនពេលខ្លះ បងប្អូនខ្លះក៏ហួសហេតុដែរ ល្អអាក្រក់នៅមានពេលមើលច្រើនទៀត កុំធ្វើបាបគ្នា គ្នាក្រណាស់»។ តារា​ដ៏​ក្រមុិចក្រមេីម​រូបនេះ​ បានបន្ត​ទៀតថា​៖«បងៗជួយស្រាយផង គ្នាក្រណាស់ ទើបតែមានជីវិតប្រសើរ តិចតួចទេ ជួយសំរួលផង ណា ណព្វ»។

សូមទស្សនាវីដេអូខាងក្រោម