សូមប្រុងប្រយ័ត្នទាំងអស់គ្នា! នេះគឺជាលុយដុល្លាក្លែងក្លាយ ដែលមើលទៅសឹងតែនឹងដូចលុយពិត បេះបិតតែម្តង (មានវីដេអូ)

លុយដុល្លាគឺជាប្រភេទរូបិយប័ណ្ឌដែលពេញនិយម និងមានគេប្រើប្រាស់ទូទាំងពិភពលោក ហើយជាពិសេសគឺនៅប្រទេសកម្ពុជាយើង គឺគេនិយមចាយលុយដុល្លា ហើយនិងចូលចិត្តយកលុយដុល្លាសន្សំទុកខ្លាំងណាស់។

ហើយលុយដុល្លានេះផងដែរគឺសំបូរលុយដុល្លាក្លែងក្លាយខ្លាំងណាស់ ហើយនៅពេលដែលយើងទៅដូរលុយ ឬក៍ទិញអ្វីម្យ៉ាងដោយអោយលុយដុល្លាគេនោះ អ្នកលក់ច្បាស់ជាត្រួតពិនិត្យលុយនោះយ៉ាងល្អិតល្អន់ ព្រោះថាខ្លាចប៉ះចំលុយដុល្លាក្លែងក្លាយ។

តាមរយះគណនីហ្វេសបុកឈ្មោះ Long Chan Rakya បានបង្ហោះថា «កាន់លុយដុល្លាគិតទៅមិនក្រោម10ឆ្នាំ ហើយក៏ជួបលុយក្លែងក្លាយមកច្រើនហើយដែរ លុយរបៀបម៉េចក៏ប៉ះ តែម្ដងនេះសាហាវពេកហើយ កាន់អត់ដឹងសោះ ខ្ញុំកាន់លុយយូរហើយ លុយក្រឡេកភ្លាមដឹងភ្លាម លុយ ថៃ លុយ ចិន លុយ យួន លុយខ្មែរ តែនេះចង់តែសើចទេ ម៉ាក្រុមហ៊ុនមើលហើយកាន់អត់ដឹង ដាក់ម៉ាស៊ីនម្ដងស៊ីម្ដងអត់ស៊ី យកឡាហ្សែមកមើលបានដឹង សូមអោយអស់ស៊យចុះ»

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing