ទិដ្ឋភាពពេលព្រឹក នៃការប្រឡងបាក់ឌុប ដែលមានមន្ត្រីជិត ២ម៉ឺននាក់ ពង្រាយគ្រប់គ្រងការប្រឡង ដែលមានការឆែកឆេរយ៉ាងតឹងរឹង

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺបានមកដល់ហើយនៅក្នងថ្ងៃនេះ ទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយក្នុងនោះដែរ ក្រសួង អប់រំយុវជន និងកីឡា បានបន្តការយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីធានាបានថា ការធ្វើកំណែទម្រង់ការ អប់រំ កន្លងមក នឹងនៅតែបន្ត ហើយគុណភាព នៃការអប់រំជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។

ដោយឡែកនាព្រឹកនេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អង្គភាពសារព័ត៍មាន Fresh News បានចុះទៅផ្ដិតយកទិដ្ឋភាព ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឯសាលាវិទ្យាល័យព្រះសុីសុវត្ថិ ដោយមានការអញ្ចើញចូលរួមបើកវិញ្ញាសារប្រឡងពីសំណាក់ ឯកឧត្ដម ហង់ ជួន ណារ៉ុង ផងដែរ។

គូសបញ្ជាក់ដែរថា តាមការប្រាប់របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing