សូម​ជួយ​ស៊ែរ​បន្ត​ផង​ ស្ដាប់ការរៀបរាប់នេះហេីយ​ ទេីបដឹងថា នាយ​ តាក់​ ស៊ី​ ទុក្ខជាន់លេីទុក្ខ​ ខណៈដែលរឿងរបស់ខ្លួនដោះស្រាយមិនទាន់ហេីយផង​ ក្រឡែកទៅម្ដាយនាយវិញ​ ជំងឺរេីទុក្ខខ្លាំង​ រហូតដល់​

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមក ចំពោះរឿងរ៉ាវ នាយ តាក់ សុី បានសឹងលាចាកសិក្ខាបទ ព្រោះតែដោយសារជំងឺទឹកនោមផ្អែមរបស់លោកបានធ្វើទុក្ខ រហូតត្រូវបានសមាគមសិល្បករខ្មែរបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង។ ក្នុងនោះដែរ ចំពោះទំនាក់ទំនងក្រុមគ្រួសាររបស់នាយ តាក់សុី ក៏ត្រូវបានដើរដល់ផ្លូវបញ្ចប់ទៅហើយ ដោយអ្នកទាំងពីរបានលេងលះគ្នារួចទៅហើយ និងមិនអាចត្រលប់យកគ្នាបានវិញនោះទេ។

យ៉ាងណាមិញ រឿងរ៉ាវរបស់នាយ តាក់សុី ក្នុងខណៈពេលនេះ បានកំពុងធ្វើឲ្យមហាជនទូទាំងប្រទេសមានការចាប់អារម្មណ៏ជាខ្លាំង បូករួមទាំងការអាណិតអាសូរ ព្រោះតែស្មានភាពរបស់លោក នៅពេលនេះអស់រលីងពីខ្លួន សល់តែវាលីមួយ ដែលជាហេតុមិនគួរណាឆាកជីវិតរបស់លោកជួបរឿងវេទនាបែបនេះនោះឡើយ។

យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៨ ខែសីហានេះ នាយ ក្រូច ដែលជាមិត្ដរួមក្រុមជាមួយនាយ តាក់សុី ដែលបានផ្ដល់ផ្ទះឲ្យនាយ តាក់សុី ស្នាក់នៅបណ្ដុះអាសន្ន ក្នុងកំឡុងពេលដែលគាត់កំពុងជួបទុក្ខនោះ រូបលោកបាន Live វីដេអូនិយាយរៀបរាប់ពីស្ថានភាពជំងឺ និងការលំបាករបស់នាយ តាក់សុី។

ក្នុងនោះដែរ ម្ដាយរបស់នាយ តាក់សុី ក៏មានវត្ដមាន នៅផ្ទះរបស់នាយ ក្រូចដែរ ហើយគាត់ (ម្ដាយ នាយ តាក់សុី) ក៏បានប្រាប់ពីស្ថានភាពជំងឺទឹកនោមផ្អែមរបស់គាត់ ដែលនៅពេលយប់ គឺគាត់មានអាការៈ ឈឺចាប់នៅលើរាងកាយ ចាប់ពីចង្កោះរហូតទៅដល់ចុងជើង រហូតធ្វើឲ្យគាត់បានសម្រេចចិត្ដយកខ្សែមកចងជើងរបស់ខ្លួនឯងទាំងសងខាងថែមទៀតផង។

For More Videos Amazing