ច្បាស់ហើយពេលនេះ នាយ តាក់ ស៊ី ចេញមុខបកស្រាយហើយ ដើម្បីស្រាយចង្ងល់បងប្អូន ដោយលោកបាននិយាយរៀបរាប់ថា

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមក ចំពោះរឿងរ៉ាវ នាយ តាក់ សុី បានសឹងលាចាកសិក្ខាបទ ព្រោះតែដោយសារជំងឺទឹកនោមផ្អែមរបស់លោកបានធ្វើទុក្ខ រហូតត្រូវបានសមាគមសិល្បករខ្មែរបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង។ ក្នុងនោះដែរ ចំពោះទំនាក់ទំនងក្រុមគ្រួសាររបស់នាយ តាក់សុី ក៏ត្រូវបានដើរដល់ផ្លូវបញ្ចប់ទៅហើយ ដោយអ្នកទាំងពីរបានលេងលះគ្នារួចទៅហើយ និងមិនអាចត្រលប់យកគ្នាបានវិញនោះទេ។

ទន្ទឹមនឹងនោះដែរ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សង្គម និងយុត្ដិធម៌ បានបង្ហោះវីដេអូក្នុងកិច្ចសំភាសន៏ជាមួយ នាយ តាក់ សុី ជំរុញទៅលើរឿងទាំងអស់អោយមហាជនបានជ្រាប ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”នាយតាក់ស៊ីថា៖នាយមិនបានសុំនាងភីមរស់នៅជាមួយវិញទេ គាត់បានលែងលះគ្នាហើយ។

ហើយរឿងអតីតភរិយាគាត់បាន (នាង ភីម) បណ្ដេញគាត់ចេញពីផ្ទះនោះគឺមិនពិតនោះទេ។ នាយ តាក់សុីបានប្រាប់ឲ្យដឹងថាបន្ថែមទៀតថា៖”គាត់មិនបានសុំអ្នកនាងភីមដើម្បីត្រឡប់ទៅរស់នៅជាមួយនោះទេ ព្រោះគាត់បានផ្ដិតមេដៃលែងលះគ្នាតាំងពីនៅជាសង្ឃ ហើយអ្នកនាងភីមក៏មានប្ដីរួចហើយដែរ។

តែអ្វីដែលធ្វើឲ្យគាត់ពិបាកគឺអត់មានមធ្យោបាយធ្វើដំណើរនិងផ្ទះផ្ទាល់ខ្លួនដើម្បីស្នាក់នៅ។ នាយបន្តទៀតថា នាយមានបងប្អូន៣នាក់តែស្លាប់២នាក់ហើយនៅតែគាត់នោះទេ។ ជាចុងក្រោយបាយសអំពាវនាវឲ្យពុកម៉ែបងប្អូនសប្បុរសជនមេត្តាជួយដល់គាត់ផង ព្រោះមានជីដូនវ័យជាង៩០ឆ្នាំនិងអ៊ុំប្រុសម្នាក់ទៀតតែល្ងិតភ្នែក។ លេខទូរស័ព្ទនាយតាក់សុី៖069 295 646”។

សូមទស្សនាវីដេអូខាងក្រោម