ច្បាស់​ការណ៍​ហេីយ​ អ្នកម្នាង​ សុីសុវត្ថិ​ សៀងឌី​ មិនទាន់​ទទួល​មរណភាព​នៅឡេីយនោះទេ​ ដោយពេលនេះ​អ្នក​ម្នាង​កំពុង​តែ

កាលពី​ម្សិលមិញ​នេះ​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ដោយមាន​ព័ត៌មាន​លេចឮ​ដំណឹង​ថា​ អ្នកម្នាង​ ស៉ីសុវត្ថិ​ សៀងឌី​ អតីតតារាចម្រៀងជំនាន់ដើមដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​ជាខ្លាំង​បាន​ទទួល​មរណភាព​ ចំពោះ​ព័ត៌មាន​មួយនេះ​ គឺមិនមែនជា​ព័ត៌មាន​ពិតនោះទេ​ សូម​បងប្អូនប្រជាជន​ខ្មែរ​កុំមានការ​យល់ច្រឡំ​ ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ ក្រុម​ព្រះ​សុរិយា​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​ «សូមមេត្តាជ្រាបជាដំណឹង​! កុំផ្សាយរឿងអកុសលតៗដោយមិនដឹងច្បាស់! ព្រឹកថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក​ ត្រូវនិងម៉ោង៥ភ្លឺថ្ងៃអាទិត្យទី១៨​ខែសីហា​ ឆ្នាំ២០១៩​នៃប្រទេសកម្ពុជា

​ក្រុមញាតិមិត្តជិតខាងរបស់អ្នកម្នាង​ ស៉ីសុវត្ថិ​ សៀងឌី​ បាននាំគ្នាទៅ​សួរសុខទុក្ខអ្នកម្នាង​ ស៉ីសុវត្ថិ​ សៀងឌី​ ខណៈដែលអ្នកម្នាង​នៅមានជីវិតនៅឡេីយ​ និងកំពុងបន្តទទួលការសង្គ្រោះ​បន្ទាន់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដដែរ។ សូមបងប្អូនមេត្តាជ្រាប​ កុំឈូរឆតាមគ្នាពេក»។

គណនី​ខាងលេីនេះ​បាន​បន្តទៀត​ថា​ «ពេលនេះម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០១៩​ ម៉ោងនៅប្រទេសកម្ពុជា​ ពីក្រុមព្រះសុរិយាសូមអស់លោកមេត្តាជ្រាប៖​ បងប្អូនខ្មែរយេីងនៅសហរដ្ឋអាមេរិកដែលកំពុងនៅជាមួយអ្នកម្នាង​ស្និទ្ធ​ ចេញចូលមន្ទីរពេទ្យជារៀងរាល់ម៉ោង បានសម្តែងការសោកស្តាយជាខ្លាំង​

ចំពោះការចែកចាយព័ត៍មានមិនពិតព្រោងព្រាតពេញប្រទេស ខណះដែលអ្នកម្នាងសៀងឌីនៅមានជីវិតនៅឡេីយ។​ សូមបងប្អូនអ្នកសារព័ត៍មាន និងបងប្អូនខ្មែរៗយេីងទាំងឡាយ ដែលផុសផ្សាយកន្លងមក សូមមេត្តាកែតម្រូវវិញផង​ កុំផ្សាយរឿងអកុសលបែបនេះ ហាក់ដូច​ប្រមាថជីវិតគាត់ពេក។