រៀនផ្នែក IT ទើបបានឆ្នាំទី១ សាកល្បងវិជ្ជាគុណ រៀនហែកអាខោន ហ្វេសបុក អ្នកស្គាល់គ្នា ដើម្បីធ្វើជាខ្ចីលុយ ផ្ញើតាមវីង ចុងក្រោយស្រាប់តែ

គណនី អាខោនហ្វេសប៊ុក គឺវាពិតជារឿងមួយដ៏សំខាន់ខ្លាំងណាស់ ដែលវាបានបង្ហាញពីអត្ដសញ្ញាណរបស់យើង នៅលើបណ្ដាញសង្គម អុីនធើណេត ក្នុងការប្រាស្រ័យទំនាក់ទំនងពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ ក៏ដូចជាបងប្អូនក្រុមសាច់ញាតិ រួមជាមួយមិត្ដភក្ដិឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត។

ប៉ុន្ដែជារឿយៗ យើងតែងតែលេចលឺព័ត៍មានមួយចំនួន អំពើជនអនាមិកមួយចំនួន ដែលមានជំនាញទៅលើព័ត៍មានវិទ្យា (Information Technology) បានប្រើប្រាស់ជំនាញទាំងនោះ ក្នុងផ្លូវងងឹត ដោយបានប្រើប្រាស់កម្មវិធីផ្សេងៗ ដើម្បីលួចបន្លំទាញយកទិន្នន័យ (PassWord) របស់ម្ចាស់គណនី ហ្វេសប៊ុក ណាម្នាក់ ដើម្បីយកទៅប្រើ និងប្រព្រឹត្ដបទល្មើស (ដូចជាការបន្លំខ្លួនជាម្ចាស់ដើម ហើយឆាតទៅខ្ចីលុយអ្នកដទៃជាដើម)។

ជាក់ស្ដែងដូចរឿងរ៉ាវ ដែលបានកើតឡើងនាព្រឹកនេះដុូច្នេះ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ខាន់ ចាន់សុផល បានសរសេរប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”រៀនផ្នែក IT ទើបបានឆ្នាំទី១ ឈ្មោះ រុណ ណាលិ ២៥ឆ្នាំ សាកល្បងវិជ្ជាគុណ រៀនហែកអាខោន ហ្វេសបុក អ្នកស្គាល់គ្នា ដើម្បីធ្វើជាខ្ចីលុយ ផ្ញើតាមវីង។ ឥឡូវសមត្ថកិច្ច ក៏សាកល្បង យកទៅដាក់ទ្រុងផងដែរ ក្រែងគាត់មានសមត្ថភាពហែក ទ្រុងចេញបាន ។ (ស្វាយរៀង)”៕

For More Videos Amazing