ចូលរួម​រំលែក​ទុក្ខ​ អ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី បាន​ទទួល​មរណភាព​ហេីយ​ ដោយសារតែ​

ប្រជាជន​កម្ពុជា​ជាច្រើន​បានមាន​អារម្មណ៍​ក្រៀមក្រំ​ជាខ្លាំង​ ខណៈដែល​បានលឺដំណឹងថា​ អ្នកម្នាង សៀង ឌី បាន​ទទួល​មរណភាព​នៅលេីទឹកដី​សហរដ្ឋអាមេរិក​ ក្រោយពីលោកស្រីបានដួលបោកក្បាល បណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ​ និងបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្រជា​បន្ទាន់​ផងនោះ។

ជាក់ស្តែង បើយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ អ៊ាង គង្គា បានបង្ហោះសារដោយមានការ​រៀបរាប់​យ៉ាងដូច្នេះថា៖ «សូមចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះមរណភាពអ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី សូមវិញ្ញាណក្ខន្តអ្នកម្នាង បានទៅកាន់សុគតិភព»។

ក្រោយពីទទួលនូវដំណឹងនេះហើយ ទស្សនិកជនបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ព្រមទាំងជូនពរឲ្យដួងវិញ្ញាណក្ខន្តរបស់​អ្នក​ម្នាង​បានទៅកាន់ឋានស្ងប់ស្ងាតផងដែរ។ គូសបញ្ជាក់​ដែរថា​ អ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី​ គឺអតីតតារាចម្រៀងជំនាន់ដើមដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​ជាខ្លាំង​។