អីយ៉ា អ្នកនាង រ័ត្ន រចនា កាក់កបខ្លាំង បានទិញផ្ទះថ្មីរបស់ខ្លួន ដែលមានតម្លៃរហូតដល់ទៅ

ប្រិយមិត្ត ប្រាកដជាស្គាល់ច្បាស់ ជាក់ជាមិនខាន នៅម្ចាស់ Cover បទ មេម៉ាយសប្បាយចិត្ត អ្នកនាង រ័ត្ន រចនា ដែលជាបទរបស់ លោក យាយ ប៉ែន រ៉ង ហើយផ្ទុះការគ្រាំទ្រយ៉ាងខ្លាំងមែនទែន ពីសំណាក់មហាជនគ្រប់ស្រទាប់។ ជាពិសេសបន្ទាប់ពីមានការ គាំទ្រយ៉ាងខ្លាំងនោះ ក៏បានធ្វើអោយតម្លៃខ្លួនក្នុងការច្រៀង របស់អ្នកនាង រ័ត្ន រចនា កើនឡើងគុណទ្វេដងទៀតផង។

ដោយមួយរយៈពេលខ្លីនេះដែរ តារាស្រីជើងចាស់ម្នាក់នេះ ហាក់ដូចជាមាន ភាពមមាញឹក និងសន្ទុះយ៉ាងខ្លាំង ក្នុងការហៅឡើងច្រៀង តាមកម្មវិធីធំនានា រហូតធ្វើអោយ រកចំនូលបានយ៉ាងច្រើន ដល់ថ្នាក់ប្ដូរឡានថ្មី ហើយនាងអ្នក ក៏បានប្រាប់បន្ថែមទៀតថា ជីវិភាពគ្រួសាររបស់អ្នកនាងផ្ទាល់ កាន់តែប្រសើរឡើង ក្រោយពីល្បីបទ “មេម៉ាយសប្បាយចិត្ដនេះ”នេះ។

យ៉ាងណាមិញ ស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ អ្នកនាង រ័ត្ន រចនា កាន់តែធ្វើឲ្យមហាជន ក៏ដូចជាក្រុមអ្នកគាំទ្រអ្នកនាង មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលអ្នកនាង បានបង្ហោះទិដ្ឋភាពផ្ទះមួយខ្នង ដែលកំពុងតែសាងសង បូករួមជាមួយថវិកាមួយចំនួន ដែលជាលុយកក់ផ្ទះផងដែរ។

បើតាមរូបដែលអ្នកនាង រ័ត្ន រចនា បានបង្ហោះនេះ គឺរូបអ្នកនាង បានទិញផ្ទះមួយខ្នង ស្ថិតនៅឯបុរី ផុនស៊ុយ ដែល
មានទីតាំងនៅ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ នៅក្នុងតម្លៃ ៥៦,០០០ដុល្លារ។ ក្នុងនោះដែរ អ្នកនាង រ័ត្ន រចនា ក៏បានភ្ជាប់សារមួយឃ្លាថា៖”មិននឹកស្មានថាខ្លួនអែងអាចមានថ្ងៃនេះ”។

For More Videos Amazing