ស្តាប់ឪពុកបង្កើតបងប៉ូលិស​រងគ្រោះ​ រៀបរាប់ពីសកម្មភាពផ្ទុះការាសហ្គាសដំបូងបានដឹងថា កាន់តែអាណិតលើសដើម

ដូច​ដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ ទាក់ទង​នឹង​ករណី​ផ្ទុះ​ហ្គាស​នៅហាងមួយកន្លែង​ កាលពី​វេលាម៉ោង​០១និង១៥នាទីរសៀល​ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩នេះ ស្ថិត​​ក្នុងឃុំបន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ ដែលបាន​បង្កឲ្យ​មនុស្ស​ជាច្រើន​នាក់​ បានរងរបួសឆាបឆេះ​ខ្លួន​ គួរ​ឲ្យ​អាណោចអាធ័ម​ខ្លាំង​ណាស់។

ក្នុង​ហេតុការណ៍​នេះ​ដែរ​ មន្ត្រី​នគរបាល​ម្នាក់​ ខណៈ​ដែល​បាន​ចុះ​ទៅ​អន្តរាគមន៍​ពន្លត់​ និង​ជួយ​ដល់​ជនរងគ្រោះ​ក្នុង​ករណី​​នេះ​ ក៏ត្រូវ​បាន​រងគ្រោះ​ឆាបឆេះ​ខ្លួន​ឯង​ ហេីយ​ក៏ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជាបន្ទាន់នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ ក៏បាន​បញ្ជូន​បន្ត​​ទៅ​សង្គ្រោះ​បន្ទាន់នៅ​ប្រទេស​ថៃ​ផងដែរ។

ដោយឡែក​ ទាក់ទង​នឹង​ករណី​ផ្ទុះ​ហ្គាស​ខាងលើ​នេះ​ដែរ​ លោក​ K01 ក៏បានចុះ​ទៅដល់​ផ្ទះ​មន្រ្ដី​នគរបាល​ខាងលើ​ ដោយបាន​ជួប​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ និង​បានរៀបរាប់​ពី​ហេតុការណ៍​ខណៈដែល​កំពុង​ឆេះ​ ដោយពិតជា​រន្ធត់​ចិត្ត​ និង​តក់ស្លុត​ខ្លាំង​ណាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing