កុំចេះតែហ៊ាន មន្ត្រីស្រីដែលលើកជើងចង្អុលស្លាកលេខរថយន្តពលរដ្ឋ ពេលនេះគឺត្រូវបាន អស់តំណែងហើយ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញ ទី១៦ ខែសីហា ឆ្នាំ២០១៩ ផ្ទុះរឿងរ៉ាវប្រតិកម្មមួយពីសំណាក់មហាជនបានកើតឡើង ដោយមន្រ្ដីសាធារណៈការ និងដឹកជញ្ចូនម្នាក់ បានប្រើកាយវិការមិនសមរម្យ ដោយយកជើងទៅចង្អុលទៅផ្លាកលេខរថយន្ដរបស់ប្រជាពលរដ្ឋ យ៉ាងគ្មានក្រុមសីលធម៌បន្ដិចសោះឡើយ ក្នុងអំឡុងពេលត្រួតពិនិត្យបច្ចេកទេស។

ទាក់ទងចំពោះករណីនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ Huy Ou Dom បានសរសេរប្រាប់ឱ្យដឹងថា៖”មន្ត្រីឆៀកឡានកំពូលឈ្លើយមែន! ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រលាញ់ស្ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019”។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីរឿងនេះលេចលឺដល់ថ្នាក់ដឹកនាំរួចមក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ស៊ន សុភក្រ្ដ បានបង្ហោះសារលិខិតមួយដែលមានខ្លឹមសារថា៖”លិខិតបង្គាប់ការ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្ដសៀមរាប សម្រេច៖ ប្រការទី១ ផ្ទេរភារកិច្ចលោកស្រី សុីម សុផាត ពីអនុប្រធានអង្គភាពចុះបញ្ចី និងផ្ដល់ប័ណ្ណបើកបរយានយន្ដ អោយមកបម្រើការងារនៅ ការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្ដសៀមរាប។

ប្រការទី២ សាមីខ្លួនត្រូវមកបង្ហាញខ្លួននៅការិយាល័យកិច្ចការទូទៅ នៅរៀងរាល់ម៉ោងធ្វើការ។ ប្រការទី៣ ការិយាល័យកិច្ចការទូទៅ អង្គភាពចុះបញ្ចី និងផ្ដលប័ណ្ណបើកបរយានយន្ដ និងសាមីខ្លួន ត្រូវសហការណ៏អនុវត្ដសេចក្ដីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់”។