ច្បាស់ហើយពេលនេះ មុននេះបន្តិច ស្រីភីម បានបញ្ចាក់ថា មនុស្សប្រុសដែលនៅក្នុងរូបនេះ គឺមិនមែនជាប្តីថ្មីរបស់ខ្លួនទេ ដោយបុរសម្នាក់នោះគឺជា

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមក ចំពោះរឿងរ៉ាវ នាយ តាក់ សុី បានសឹងលាចាកសិក្ខាបទ ព្រោះតែដោយសារជំងឺទឹកនោមផ្អែមរបស់លោកបានធ្វើទុក្ខ រហូតត្រូវបានសមាគមសិល្បករខ្មែរបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង។ ក្នុងនោះដែរ ចំពោះទំនាក់ទំនងក្រុមគ្រួសាររបស់នាយ តាក់សុី ក៏ត្រូវបានដើរដល់ផ្លូវបញ្ចប់ទៅហើយ ដោយអ្នកទាំងពីរបានលេងលះគ្នារួចទៅហើយ និងមិនអាចត្រលប់យកគ្នាបានវិញនោះទេ។

ទន្ទឹមនឹងនោះដែរ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានម្ចាស់គេហទំព័រ ហ្វេសប៊ុកផេកមួយដែលមានឈ្មោះ Live-Daily Cambodia បានទម្លាយរឿងមួយទៅកាន់មហាជន ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”នាយតាក់ស៊ីថា៖នាយមិនបានសុំនាងភីមរស់នៅជាមួយវិញទេ គាត់បានលែងលះគ្នាហើយ។

អំបាញ់មិញនេះខ្ញុំទូរស័ព្ទទៅនាយតាក់ស៊ីពាក់ព័ន្ធរឿងរ៉ាវដែលថាអតីតភរិយាគាត់បាន បណ្ដេញគាត់ចេញពីផ្ទះនោះគឺមិនពិតនោះទេ។នេះបើយោងតាមការលើកឡើងរបស់នាយតាក់សុីតានរយះទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ។ នាយបានប្រាប់ឲ្យដឹងថា គាត់មិនបានសុំអ្នកនាងភីមដើម្បីត្រឡប់ទៅរស់នៅជាមួយនោះទេ ព្រោះគាត់បានផ្ដិតមេដៃលែងលះគ្នាតាំងពីនៅជាសង្ឃ ហើយអ្នកនាងភីមក៏មានប្ដីរួចហើយដែរ។

តែអ្វីដែលធ្វើឲ្យគាត់ពិបាកគឺអត់មានមធ្យោបាយធ្វើដំណើរនិងផ្ទះផ្ទាល់ខ្លួនដើម្បីស្នាក់នៅ។ នាយបន្តទៀតថា នាយមានបងប្អូន៣នាក់តែស្លាប់២នាក់ហើយនៅតែគាត់នោះទេ។ ជាចុងក្រោយបាយសអំពាវនាវឲ្យពុកម៉ែបងប្អូនសប្បុរសជនមេត្តាជួយដល់គាត់ផង ព្រោះមានជីដូនវ័យជាង៩០ឆ្នាំនិងអ៊ុំប្រុសម្នាក់ទៀតតែល្ងិតភ្នែក។ លេខទូរស័ព្ទនាយតាក់សុី៖069 295 646”។

ដោយឡែកក្រោយពីរឿងមួយនេះ ត្រូវបានចែកចាយពេញបណ្ដញសង្គមហ្វេសប៊ុករួចមក ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១៧ ខែសីហា នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក K01 ក៏បានពនាំសាររបស់អ្នកនាង ភីម ឲ្យមហាជនជ្រាបថា៖”មុននេះបន្តិច ស្រីភីមបានឆាតមកK01នឹងបានសរសេរសារបញ្ចាក់ជូនបងប្អូន អ្នកសារព័ត៍មាន ដែលសរសេរថានាងភីម មានប្តីថ្មីហើយបានបោះបង់ប្តីតាក់ស៊ីចោល នោះ ស្រីភីមបានបញ្ចាក់ហើយបញ្ចាក់ទៀត ម្នាក់នឹងជាប្អូនជីដូនមួយ របស់នាងទេ ហើយគេក៏មានគ្រួសាររួចហើយដែរ”។