អុញមិចបានចឹង លោក k01 ដែលជាអ្នកអប់រំ និងស្អប់បំផុតចំពោះអ្នកជិះបញ្ច្រាស់ផ្លូវ ពេលនេះបែរជាលោកត្រូវបានប៉ូលីសចរាចរណ៍ចាប់ផាកពិន័យទៅវិញ ព្រោះតែមូលហេតុ

នៅព្រឹក​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៩នេះ​ លោក​ K01 ចាងហ្វាង​សារព័ត៌មាន​ Satawath Fc 20 ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៏​​ បានធ្វើ​ការ​ផាក​ពិន័យ​ពីបទ​បេីកបរ​លេីសល្បឿន​កំណត់​ខណៈដែល​រូបលោក​រួម​ជាមួយ​ភរិយា​ បាន​ធ្វើ​ដំណើរចេញ​ពីខេត្តសៀមរាប​ ក្នុង​គោលបំណង​ត្រលប់​មក​ភ្នំពេញ​វិញ​ ។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ K01 ក៏បាន​មានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ដែរថា៖​ «ថ្ងៃនេះអរគុណដល់បងៗ​សមត្ថកិច្ច​ ផ្លូវជាតិលេខ6​ដែលបានចាប់ឡាន​ K01​ និងឡានទំនើបផ្សេងៗទៀត k01​ រីករាយនិងសប្បាយចិត្តអោយផាក បើកលើសល្បឿនកំណត់ចំនួន60,000៛»។

សូម​ជម្រាប​ផងដែរ​ថា​ កិច្ច​ប្រតិបត្តិការ​កម្លាំង​ជំនាញ​ចរាចរណ៍​ ចុះត្រួត​ពិនិត្យ​នៅតាមដងផ្លូវ​ទូទាំង​ប្រទេស​ គឺដេីម្បីរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​អោយកាន់តែ​មាន​ប្រសិទ្ធភាព​ ជាពិសេស​គឺការពារ​ និងដេីម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែលតែងតែ​កេីត​មានឡេីងជា​រៀង​រាល់​ថ្ងៃនេះ។

យ៉ាង​ណា​មិញ​ តាមរយៈ​ឃ្លីប​វីដេអូ​ដែល​ការឡាយនេះ​ យេីង​សង្កេតឃើញ​ថា​ មាន​រថយន្ត​ជាច្រើន​ មិនថា​រថយន្ត​មិនទំនេីប​ និង​ទំនើប​នោះទេ​ គឺ​សុទ្ធតែ​ត្រូវ​បាន​ផាក​ពិន័យ​ពី​សមត្ថកិច្ច​ក្រោយ​ពី​បាន​រកឃើញ​ថា​ បានបេីកបរហួសល្បឿនកំណត់នោះ​ ។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។