កប់តែម្តង​ រថយន្ត​ស៊េរី​ទំនើប​ដ៏​ប្រណិត​របស់​ សុវត្ថិ​ មុន្នីនាគ​ បាន​ដឹកមកដល់ប្រទេស​កម្ពុជា​ហេីយ​ រីឯ​តម្លៃ​វិញ​គឺ

បេីនិយាយ​ពី​តារាចម្រៀង​ សុវត្ថិ មុន្នីនាគ​ ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ជា​បាន​ស្គាល់​រួចមកហេីយ​ ដែលលោកគឺជា​តារាវ័យ​ក្មេង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ដែលទទួល​នូវការ​គាំទ្រ​ជាខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ហេីយអ្វីដែល​ពិសេស​ទៀត​នោះ​ តារាចម្រៀង​វ័យក្មេង​រូប​នេះ​ គឺជា​កូនទី​២​ របស់​កំពូល​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ ផងដែរ​។

ដោយឡែក​ កាលពី​ម្សិលមិញ​នេះ​ តារាចម្រៀង​ សុវត្ថិ មុន្នីនាគ​ បានបង្ហាញ​នូវ​រថយន្ត​ស៊េរីដ៏​ទំនើប​ ម៉ាក​ «DODGE challenger srt demon 2018» ព្រមជាមួយនឹងសារ​ ដោយមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «សំណព្វ​ចិត្ត​បាន​មក​ដល់​ហើយ​បាទ! ចំ​ថ្ងៃ​ពិសេស សែន​ក្បាល​ទឹក»។

គូសបញ្ជាក់​ផងដែរ​ថា​ រថយន្តដ៏ថ្មីសន្លាងដែលយកចេញដោយផ្ទាល់ពីរោងចក្រ នៅសហរដ្ឋអាមេរិកនេះ​ ត្រូវបានគេដឹងថា គឺជាកាដូរដែលទទួលបានពីលោកឪពុក ​បានទិញអោយក្នុងពេលដែលទៅសម្ដែងនៅឯសហរដ្ឋអាមេរិកកាលពីមុនពេលបុណ្យចូលឆ្នាំ​ ដែលគិតមកដល់ពេលនេះ​ គឺមាន​រយៈពេល​ជិត​៥ខែ​ហើយ​។

ក្នុង​នោះដែរ​ កូនប្រុសទីពីររបស់កំពូលតារាចម្រៀង លំដាប់ប្រទេសលោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីនាគ​ បានបង្ហាញពីអារម្មណ៍រំភើប និង​ត្រេកអរ​ជាខ្លាំង​ ក្រោយពីទទួលបាន​រថយន្តប្រណិតមួយគ្រឿងនេះ ដែលមានតម្លៃរហូតដល់ទៅជាង២០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ​។

For More Videos Amazing