អីយ៉ា​ ប្អូនស្រី​ លៀង​ ចាន់ឡា​ កាក់កប​ខ្លាំង​ បេីទោះជាធ្លាក់​ក្នុង​កម្មវិធី​​ X Factor Cambodia​ ដោយសារតែ​មាន

មួយ​រយៈ​ពេល​ថ្មីៗ​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ ហាក់​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ប្អូនស្រី​ លៀង​ ចាន់​ឡា​ បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ ដែលក្រោយពីទទួលបាន​នូវ​ការអាណិត​ស្រលាញ់​ហេីយនោះ​ ប្អូនស្រី​បាន​ទទួលនូវ​ការ​ឧបត្តម្ភ​​ពី​សប្បុរស​ជន​ជាច្រើនផងដែរ​។

ដោយឡែក​ ប្អូន​ស្រី​​ លៀង​ ចាន់​ ក្រោយ​ពី​បាន​ឆ្លងកាត់​វគ្គ​ជម្រុះជាច្រេីន​ រហូត​​ឈានចូលមកដល់​វគ្គ​ THE SIX CHAIR CHALLENGE គឺត្រូវ​បានបាត់បង់​ឱកាសក្នុងការ​ឈានទៅវគ្គបន្តទៀត​ ដោយប្អូនស្រីធ្វេីមិនបានល្អ​ និងមិនត្រូវបាន​គណកម្មការ​ ណុប​ បាយ៉ារិទ្ធ​ ជ្រើសរើស​អោយ​អង្គុយ​កៅអី​ទាំង​៦​ផងនោះ។

យ៉ាង​ណា​មិញ​ បេីទោះបីជា​ប្អូន​ស្រី​ ចាន់​ឡា​ ត្រូវ​បានខកខាន​ក្នុង​កម្មវិធី​ X Factor Cambodia​ យ៉ាង​នេះ​ក្តី​ ក៏ប្អូនស្រីនៅតែមាន​ឱកាស​ការងារ​ជាច្រើន​ ជាពិសេស​នោះ​ គឺមានសំអាងការល្បីៗជាច្រេី​ន​ដែលប្អូនស្រីបាន​ថត​ អាចនិយាយបានថាឡេីងកូដខ្លាំង​ រហូត​​ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយចំនួនស្ទើរ​តែ​មានការ​ធុញ​ទ្រាន់​ផងដែរ​។

ជាក់ស្តែង​ នៅថ្ងៃនេះ​ផងដែរ​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ វុទ្ធី​ មង្គល​សំអាង​ការ​ បាន​បង្ហោះ​ពី​ប្អូនស្រី​ ចាន់​ឡា​ ក្នុង​ឈុត​សម្លៀក​យ៉ាង​ប្រណិត​​ បូករួម​នឹងការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ អមជាមួយ​ការរៀបរាប់ថា៖​ «ប្លែកទេប៉ុណ្ណឹង នៅចាំទេអ្នកទាំងអស់គ្នាប្អូនស្រី លៀង​ ចាន់ឡា ថតម៉ូតសំរាប់រដូវកាលថ្មី វុទ្ធី មង្គលសំអាងការ តែងតែមានសំលៀកបំពាក់ថ្មីៗជានិច្ច សំរាប់កូនក្រមុំម៉ូឌែល ប្អូនស្រី លៀង ចាន់ឡា ទំនាក់ទំនង 0963757564»។

សូមទស្សនាវីដេអូខាងក្រោម