ចំពោះរូបភាពមន្ត្រីស្រីដែលលើកជើងចង្អុលស្លាកលេខរថយន្តពលរដ្ន ត្រូវបានអ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ចូន ស្នើសុំ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃមិញនេះដែរ ទី១៦ ខែសីហា ឆ្នាំ២០១៩ ផ្ទុះរឿងរ៉ាវប្រតិកម្មមួយពីសំណាក់មហាជនបានកើតឡើង ដោយមន្រ្ដីសាធារណៈការ និងដឹកជញ្ចូនម្នាក់ បានប្រើកាយវិការមិនសមរម្យ ដោយយកជើងទៅចង្អុលទៅផ្លាកលេខរថយន្ដរបស់ប្រជាពលរដ្ឋ យ៉ាងគ្មានក្រុមសីលធម៌បន្ដិចសោះឡើយ ក្នុងអំឡុងពេលត្រួតពិនិត្យបច្ចេកទេស។

ទាក់ទងចំពោះករណីនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ Huy Ou Dom បានសរសេរប្រាប់ឱ្យដឹងថា៖”មន្ត្រីឆៀកឡានកំពូលឈ្លើយមែន! ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រលាញ់ស្ទើរយះសំពត់

ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019”។ ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងសាធារណការបានឆ្លើយតបទៅកាន់មហាជន ដែលមានខ្លឹមសារថា៖”ក្រសួងសាធារណការ

និងដឹកជញ្ជូន ស្នើសុំការយោគយល់អធ្យាស្រ័យ ចំពោះករណីដែលបានកើតឡើងខាង ដូចរូបភាពខាងលើនេះ ទោះដោយចេតនាក្តី ឬអចេតនាក្តី។ យើងខ្ញុំនឹងធ្វើការណែនាំ ឲ្យមន្ត្រីរូបនោះ ធ្វើការកែសម្រួលឥរិយាបទបំពេញការងារ ដើម្បីកុំឲ្យករណីបែបនេះកើតមានឡើង។ ហើយប្រសិនបើមានកើតឡើងទៀត យើងខ្ញុំនឹងចាត់វិធានការរដ្ឋបាល តាមនីតិវិធី ជាកំហិត សូមអរគុណ”៕