ក្រោយពីល្បីកក្រើក មន្ត្រីសាធារណៈកាខេត្តសៀមរាប បានយកជើងចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ ស្រាប់តែលោកឧកញ៉ា​ ហ៊ុន ជា មានប្រសាសន៍ថា Good job Number 5 houy bansom ដែលមានអត្ថន័យថា

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃមិញនេះដែរ ទី១៦ ខែសីហា ឆ្នាំ២០១៩ ផ្ទុះរឿងរ៉ាវប្រតិកម្មមួយពីសំណាក់មហាជនបានកើតឡើង ដោយមន្រ្ដី សាធារណៈការ និងដឹកជញ្ចូនម្នាក់ បានប្រើកាយវិការមិនសមរម្យ ដោយយកជើងទៅចង្អុលទៅផ្លាកលេខរថយន្ដរបស់ប្រជាពលរដ្ឋ យ៉ាងគ្មានក្រុមសីលធម៌បន្ដិចសោះឡើយ ក្នុងអំឡុងពេលត្រួតពិនិត្យបច្ចេកទេស។

ទាក់ទងចំពោះករណីនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ Huy Ou Dom បានសរសេរប្រាប់ឱ្យដឹងថា៖”មន្ត្រីឆៀកឡានកំពូលឈ្លើយមែន! ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រលាញ់ស្ទើរយះសំពត់

ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាប សោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019”។ ដោយឡែកនាថ្ងៃដដែលនេះ ក្រោយពីបានឃើញរឿងមួយនេះរួចមក ស្រាប់តែលោកឧកញ៉ា ហ៊ុន ជា

បានបង្ហោះសារយ៉ាងខ្លី ក្នុងការបង្កប់អត្ថន័យ ដែលមានខ្លឹមសារថា៖”Good job Number 5 houy bansom”។ គូសបញ្ជាក់ផងដែរថា ក្នុងអត្ថន័យដែលឧកញ៉ា ហ៊ុន ជា គាត់បានសរសេរនេះ គឺចង់សំដៅទៅលើ អភិក្រម៥ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា៖ ទី១ ឆ្លុះកញ្ចក់ ទី២ ងូតទឹក ទី៣ ដុសក្អែល ទី៤ ព្យាបាល ទី៥ វះកាត់។