ពិតជាកូនកត្តញ្ញូមែន កុសុម៉ា បាន Supprise ខួបកំណើតម្តាយរបស់នាង ធ្វើអោយគាត់រំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក ក្រោយពីបានជូនរបស់ដ៍មានតម្លៃគឺ

ពិធីការនីដែលកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់មហាជន មិនថាក្នុងប្រទេស ឬក្រៅប្រទេស អំពីភាពបុិនប្រសប់ និងក្រមិចក្រមើម ដែលធ្វើឲ្យមហាជនសើចមិនចេះរីងស្ងួតនោះគឺ កញ្ញា សុភ័ក្រ កុសុម៉ា ដែលមួយរយៈពេលនេះ កញ្ញា កុសុម៉ា ហាក់មានភាពកាកកប់ជាមួយការងារសិល្បៈជាខ្លាំង។

ក្នុងនោះដែរ តារាសម្ដែងនឹងជាពិធីការនី ក្នុងស្ថានីយទូរទស្សន៏ បាយ័ន និងMytv បានកំពុងឡើងកូទយ៉ាងខ្លាំង ដោយទទួលបានការចាប់អារម្មណ៏ពីសំណាក់យុវវ័យចំពោះស្ទាយស្លៀកពាក់ និងម៉ូតូសក់ រហូតដល់ទាក់ទាញចិត្ដយុវវ័យមិនតិចនោះឡើយ អោយចាប់អារម្មណ៏នឹងតាមដាម ជីវិតឯកជនរបស់ខ្លួនជារឿយៗតែម្ដង។

យ៉ាងណាមិញ ក្រឡែកទៅមើលជីវិតឯកជន កុសុម៉ា វិញ បើទោះជាមានភាពមមាញឹកជាមួយការងាររបស់ខ្លួនយ៉ាងណាក្ដី ក៏មិនភ្លេចនូវក្ដីស្រលាញ់របស់ខ្លួន ចំពោះអ្នកមានគុណទាំងពីរនោះដែរ។ ជាក់ស្ដែងដូចកាលពីម្សិលមិញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ កុសុម៉ា

បានប្រារព្ធធ្វើពិធីខួបកំណើតជូនអ្នកម្ដាយរបស់ខ្លួន ហើយថែមទាំងបានជូនកាដូរ ជាខ្សែដៃពេជ្រ ដ៏មានតម្លៃមួយ ទៅកាន់អ្នកមានគុណជាទីស្រលាញ់របស់ខ្លួន រហូតធ្វើឲ្យរូបគាត់ ស្ទុះទៅអោបកូនស្រីរបស់ខ្លួន ដោយបានលាយឡំជាមួយទឹកភ្នែកហូរស្រក់ចុះ ក្នុងក្ដីរំភើប ព្រោះតែមានកូនចេះដឹងគុណម្ដាយ។

ជាមួយគ្នានេះដែរ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានបង្ហោះវីដេអូ ហើយថែមទាំងបានភ្ជាប់សារមួយឃ្លាថា៖”ឆ្នាំនេះខួបម៉ាក់មានតែមីជូនអ្នកម្តាយទេ មិននឹកស្មានថាម៉ាក់សប្បាយចិត្តដល់ធ្លាក់ពីលើកៅអីជឿអត់ថាម៉ាក់អត់ដឹងទេ ព្រោះអូនអ្នកអញ្ជើញពូមីងទាំងអស់”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing