សូមជួយពិចារណាផងបងប្អូន មន្ត្រីសាធារណៈកាខេត្តសៀមរាប បានយកជើងចង្អុលស្លាកលេខរថយន្ត ដែលធ្វើអោយមានការរិះគន់យ៉ាងខ្លាំង
|នាក្នុងថ្ងៃនេះដែរ ទី១៦ ខែសីហា ឆ្នាំ២០១៩ ផ្ទុះរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៏មួយបានកើតឡើង ដោយមន្រ្ដីសាធារណៈការ និងដឹកជញ្ចូនម្នាក់ បានប្រើកាយវិការមិនសមរម្យ ដោយយកជើងទៅចង្អុលទៅផ្លាកលេខរថយន្ដរបស់ប្រជាពលរដ្ឋ យ៉ាងគ្មានក្រុមសីលធម៌បន្ដិចសោះឡើយ ក្នុងអំឡុងពេលត្រួតពិនិត្យបច្ចេកទេស។
ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ខាន់ ចាន់សុផល បានប្រាប់ឱ្យដឹងថា៖”អេ! មីនាង លើកជើងរាំម៉ាឌីហ្សូន? អាណិតតែម្ចាស់ឡាន ឈរហាក់បីដូចជាអស់សង្ឃឹម នូវទង្វើមិនសមរម្យរបស់ ភ្នាក់ងារអង្គភាពរដ្ឋមួយនេះ។ គាត់មានជំនាញពិសេស ខាងមើលស្លាកលេខ ហ្សិន ឬ ក្លែងក្លាយ ដល់តែគាត់ យកជើងស្ទាបផ្ទាល់បានច្បាស់។
គាត់អត់ហ៊ានយកដៃស្ទាប ខ្លាចខូចក្រចកដៃ! ល្ងាចទៅសុីការគេផង! អស្ចារ្យម៉ងលោកជំទាវ ខាងត្រួតពិនិត្យយានយន្ត ខេត្តសៀមរាប។ បងប្អូនគាំទ្រទេ? បើហៅមន្ត្រីរូបនោះ ឲមកសុំទោសម្ចាស់ ឡាន ដោយផ្ទាល់! ជាជាងការចេញមុខសុំទោស ពីមេកើយរបស់គាត់”។