ទីបំផុត ជនបង្កការជេរប្រមាថមកលើ អ្នកនាងចន ច័ន្ទលក្ខិណា ចេញមុខទទួលស្គាល់កំហុសហើយ ដោយបានសរសេរលិខិតសុំទោសអ្នកនាង ចន ច័ន្ទលក្ខិណា ថា

កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងអំឡុងពេលអ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែ Live Video លក់ផលិតផល ស្រាប់តែមាន ម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ អ៊ូ រិទ្ធីតាខ្មៅ បានចូលមកខមិនជេរប្រមាថ អ្នកនាងចន ច័ន្ទលក្ខិណា ដោយបានប្រើប្រាស់ពាក្យពេជន៏មួយឃ្លាថា៖”មនុស្សស្រីផិតប្ដី”។

ទន្ទឹមនឹងនោះ បន្ទាប់ពីឃើញការខមិនបែបនេះមក ស្រាប់តែលោក ហេង ឡុង ត្រូវជាគូស្នេហ៏អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្ដប្ដឹងបុគ្គលខាងលើនេះ ដោយលោក ហេង ឡុង បានលើកឡើងយ៉ាងដូច្នេះថា៖”ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិនឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ។ សូមជួយស៊ែរឱ្យមេគាត់ឃើញផង”។

យ៉ាងណាមិញ គិតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ទាក់ទងចំពោះរឿងជេរប្រមាថខាងលើនេះ ក្នុងពេលនេះទទួលបានលិទ្ធផលហើយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះ​ ជនបង្កការជេរប្រមាថមកលើ
អ្នកនាងចនច័ន្ទលក្ខិណា ចេញមុខទទួលស្គាល់កំហុស​ និងសូមទោសជាសាធារណៈចំពោះមុខ​ ក្រុមប្រឹក្សាវិន័យ​ និងលើកសរសើររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ”៕ សូមលិខិតសូមទោស ដែលភ្ជាប់មកជាមួយ នៅខាងក្រោមនេះ។

For More Videos Amazing