អាណិតណាស់ ក្រោយពីអ្នកនាង ភីម មិនព្រមយកលោក តាសុី ធ្វើជាប្តីវិញ ធ្វើអោយនាយ តាក់សុី ឆ្លើយតបទៅវិញ ដ៍សែនគួរអោយអាណិតថា
|ប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នាយតាក់សុី ក៏បានបង្ហាញវត្ដមានរបស់ខ្លួន នៅឯស្ថានីយទូរទស្សន៏ CTN វិញ ដោយយោងតាមរយៈគណនី ហ្វេសប៊ុកផេក លោកតា វុិចទ័រ បានសរសេរប្រាប់ឱ្យដឹងថា៖”បងប្អូនសូមកុំសើចកុំយំគាត់អី! នៅសល់តែមួយវ៉ាលីនេះទេ។ ឃើញគាត់ផ្ទាល់អ្នកនឹងអាសូរគាត់។ថ្ងៃទី13/08/2019នេះខ្ញុំនិងក្រុមការងារហៅគាត់មកថតកម្មវិធីគ្រួសារពីរCTN ខ្ញុំសូមអរគុណថ្នាក់ដឹកនាំCTN”។
ក្នុងនោះដែរ លោក ហេង ឡុង ប្រធានសមាគមន៏សិល្បករខ្មែរ ក៏បានធ្វើការបញ្ជាក់នៅលើគណនី ហ្វេសប៊ុកផ្លូវការ របស់លោក ទាក់ទងចំពោះការវិលត្រលប់មកបម្រើការ នៅទូរទស្សន៏ CTN នេះវិញ របស់នាយ តាក់ សុី ដោយមានខ្លឹមសារថា៖”ថ្ងៃនេះctnទទួលគាត់សម្ដែងក្នុងកម្មវិធីកំប្លែងវិញ ប៉ុន្តែមិនទាន់ទទួលយកចូលធ្វើជាបុគ្គលិកពេញសិទ្ធិវិញទេ”។
ដោយឡែកស្រាប់តែពេលនេះ នាយ តាក់ សុី ក៏បានបញ្ជាក់ពីស្ថានភាពជីវិតក្រុមគ្រួសាររបស់លោក ជូនទៅមហាជនឲ្យដឹងថា៖”ចំពោះជីវិតស្នេហាជាប្តី ប្រពន្ធរវាងនាយ និងនាង ភីម គិតមកទល់ពេលនេះដើរដល់ចំណុចបែងចែកផ្លូវគ្នារួចមកហើយ ពោលគឺតាំងពីមុនពេលដែលនាយចេញទៅសាងផ្នួសមកម្ល៉េះ។ ចំណែករឿងរ៉ាវទ្រព្យសម្បត្តិទាំងអស់វិញនោះ ខ្លួនបានប្រគល់ឲ្យទៅប្រពន្ធនិងកូនដោយគិតថាខ្លួននឹងបួសអស់មួយជីវិត តែមិនគួរណាមានបញ្ហាសុខភាពបែបនេះសោះ“។
ចំណែកឯ អ្នកនាង ភីម វិញនោះ ក៏បានស្រាយបំភ្លឺចំពោះទំនាក់ទំនងខ្លួន រវាងនិងនាយ តាក់ សុី ពេលនេះឲ្យដឹងថា៖”ខ្ញុំបានលែងលះគ្នា ដាច់ស្រេចជាមួយលោក តាក់ ស៊ី តាំងពីមុនពេលទៅបួសម្ល៉េះ ដូច្នេះគ្មានអ្វីត្រូវជាប់ពាក់ព័ន្ធគ្នាទៀតទេ ដោយមានគ្រួសារទាំងសងខាងទទួលស្គាល់ដឹងឮទៀតផង ហើយអ្នកនាងមិនអាចទទួលយកលោកតាក់ ស៊ី មកធ្វើជាប្ដីម្ដងទៀតបានឡើយ”។
យ៉ាងណាមិញ នាក្នុងថ្ងៃនេះ ទី១៦ ខែសីហា ឆ្នាំ២០១៩ ក្រោយពីលឺពាក្យពេជន៏ អ្នកនាង ភីម អតីតភរិយារបស់ខ្លួនឆ្លើយតបបែបនេះមក ស្រាប់តែពេលនេះ នាយ តាក់សុី ក៏បានឆ្លើយតបយ៉ាងខ្លីនូវពាក្យមួយឃ្លាថា៖”ខ្ញុំមិនមានការខឹងសម្បារអ្វីនោះទេ ចាត់ទុកថាពួកយើងអស់និស្ស័យទៅចុះ”។