ត្រៀមអាវភ្លៀងដាក់តាមខ្លួនផង ប្រទេសកម្ពុជាយើងនឹងមានភ្លៀងធ្លាក់ស្ទើតែទូរទាំងប្រទេស ចាប់ពីថ្ងៃទី

នាព្រឹកនេះផងដែរ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រ កម្ពុជាបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដែល មានខ្លឹមសារខាងក្រោមដូច៖

“យោងលើការដាមតាមអាកាសធាតុជាប្រចាំ បានបង្ហាញឲ្យឃើញថា ជ្រលងសម្ពាធទាបអូសបន្លាយមកលើកម្ពុជា ទន្ទឹមនឹងខ្យល់មូសុងនិរតីខ្សោយ។ តែចាប់ពីថ្ងៃទី២០ ខែសីហា ខ្យល់មូសុងនិរតីនឹងបង្កើនឥទ្ធិពលរបស់ខ្លួនឡើងវិញ។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ទី១ បណ្ដាខេត្ដនៅភាគខាងក្រោម និងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ទី២ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា បណ្ដាខេត្ដនៅភាគខាងកើតជាប់ប្រទេសវៀតណាម និងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។ ទី៣ បណ្ដាខេត្ដចាបពីភាគកណ្ដាលទៅភាគខាងលើ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា

និងអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម និងចាប់ពីថ្ងៃទី ១៩-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ។ ទី៤ បណ្ដាខេត្ដនៅជាប់តំបន់មានសមុទ្រ មានខេត្ដកោះកុង និងខេត្ដព្រះសីហនុ ចាប់ពីថ្ងៃទី១៦-១៩ ខែសីហា និងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី២០-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៍មាន”៕

For More Videos Amazing