អ្នកនាង Panhchaka June បានឧបត្ថម្ភថវិកា ជូនអ៊ុំប្រុសដែលរងគ្រោះដោយសារផ្ទុះការាសហ្គាស ហើយសុំអោយអ្នកថតរូបគាត់ ជូនទៅពេទ្យតែគ្មានពីណាជូនគាត់ទៅនោះ នូវទឹកប្រាក់ចំនួន

ដូចប្រិយមិត្តបានដឹងរួចមកហើយដោយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ គឺមានករណីផ្ទុះការាសហ្គាសមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំបន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​បង្កឲ្យ​ម៉ូតូ​ និង​រថយន្ត​មួយ​ចំនួន​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​នៅក្បែរ​នោះ​ បាន​ដួល​ និងបង្កឲ្យមានការ​ឆាបឆេះ​ដល់មនុស្ស​ថែម​ទៀត​ផង។

ដោយឡែកអ៊ុំប្រុសម្នាក់ ត្រូវបានរងគ្រោះក្នុងហេតុការណ៍នោះ ដោយត្រូវភ្លើងឆេះពេញខ្លួនតែម្តង ភ្លាមៗនោះគាត់បានព្យាយាមអោយអ្នកនៅទីនោះជួយជូនគាត់ទៅមន្ទីរពេទ្យ តែគ្មានអ្នកណាអើរពើចំពោះគាត់សោះ ដោយម្នាក់ៗគិតតែពីយកទូរស័ព្ទដៃថត និងបានយកលេសថា ជាប់រវល់ជូនកូនទៅរៀន។

ដោយសារតែហេតុនេះធ្វើអោយមហាជនក្នុងហ្វេសប៊ុក ខឹងសម្បារយ៉ាងខ្លាំងទៅបុរសដែលថតនោះ ដែលមិនព្រមជូនគាត់ទៅពេទ្យគិតតែពីថត។ មហាជនជាច្រើនមានការអាណិតគាត់ជាខ្លាំង ក៍បាននាំគ្នាឧតបត្ថម្ភប្រាក់ជូនគាត់ដើម្បី ព្យាបាលអោយគាត់ឆាប់ជា ក្នុងនោះផងដែរ ក៍មានអ្នកនាង Panhchaka June បានប្រមូលថវិការពីសប្បុរសជន ជូនគ្រួសារជនរងគ្រោះនូវទឹកប្រាក់ចំនួន ២៣០ដុល្លា និងបានភ្ចាប់សារថា

«យប់មិញដោយសារតែឈឺ​ អត់បានប្រាប់បងប្អូន​ ញុំបានបាញ់លុយទាំងយប់ទៅគ្រួសារគាត់​ ដែរកាន់លេខទូរសព្ទ័ 069777767 ហេីយហេីយ​ ដែរជាប្អូនស្រីជនរងគ្រោះ​ ហេីយនៅសល់ខ្លះ​ ដែរអត់មានក្នុងឈ្មោះនេះ​ ខ្ញុំបង្វែរទៅជូនគ្រួសារពូ​ មួយទៀតដែរគាត់របួសដូចគ្នា​ ហេីយខ្ញុំកំពុងប្រាប់ប្រពន្ធគ្រួសារជនរងគ្រោះម្នាក់ទៀតអោយគាត់ទៅបង្កេីតកុង​ ABA. ហេីយខ្ញុំនិងបាញ់លុយ​ ទៅកុងគាត់តែម្ដង​ ហេីយងាយស្រួលដល់បងប្អូនងាយស្រួលបរិច្ចាក​ ផងដែរ​ តែនាងខ្ញុំ​

សុំឈប់បាញ់មក​ Acc ABA ខ្ញុំអី​ ខ្ញំខ្លាច​ ច្រឡំ​ សូមវេទៅកុង​ ធនាគាជនរងគ្រោះផ្ទាល់តែម្ដងទៅ​ សួមអរគុណ🙏🙏🙏 ខ្ញុំសុំអស់តួនាទី​ 🙏🏻សុំជួយនាក់អត់ល្បីក្នុង​ social ផង​ ! សុំកុំសំរុកជួយតែនាក់ល្បីក្នុង​ social សូមមេីលអោយគ្រប់ជ្រុងជ្រោយផង​ អរគុណណាស់បងប្អូនជនរួមជាតិ»៕

For More Videos Amazing