ប្អូនស្រី​ លៀង​ ចាន់​ឡា​ ក្រោយ​ពី​បាន​ធ្លាក់​ក្នុង​កម្មវិធី​ X Factor Cambodia​ រួចមក​ ប្អូនស្រី​ក៏មានជា​ពាក្យពេចន៍​និយាយ​ទៅកាន់​ម្តាយ​ថា

មួយ​រយៈ​ពេល​ថ្មីៗ​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ ហាក់​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ប្អូនស្រី​ លៀង​ ចាន់​ឡា​ បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ ដែលក្រោយពីទទួលបាន​នូវ​ការអាណិត​ស្រលាញ់​ហេីយនោះ​ ប្អូនស្រី​បាន​ទទួលនូវ​ការ​ឧបត្តម្ភ​​ពី​សប្បុរស​ជន​ជាច្រើនផងដែរ​។

ដោយឡែក​ បេក្ខនារី​ លៀង​ ចាន់​ ក្រោយ​ពី​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ រហូត​​ឈានចូលមកដល់​វគ្គ​ THE SIX CHAIR CHALLENGE គឺត្រូវ​បានបាត់បង់​ឱកាស​ឈានទៅវគ្គបន្តទៀត​ ដោយប្អូនស្រីធ្វេីមិនបានល្អ​ និងមិនត្រូវបាន​គណកម្មការ​ ណុប​ បាយ៉ារិទ្ធ​ ជ្រើសរើស​អោយ​អង្គុយ​កៅអី​ទាំង​៦​ផងនោះ។

ដោយឡែក​ នៅថ្ងៃ​នេះ​ដែរ​ ប្អូនស្រី​ លៀង​ ចាន់​ឡា​ បាន​មានការ​លេីកឡេីង​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយមាន​ការ​រៀប​រាប់​ថា៖​ «សុំទោសដែលកូនមិនអាចយកភាពជោគជ័យជូនអ្នកមានគុណបាន​ អោយកូនសុំទោស ហើយកូនក៏អរគុណ​ ដែលម៉ែតែងតែលើកទឹកចិត្តកូនជានិច្ច​ ទោះកូនបរាជ័យក៏នៅតែលើកទឹកចិត្តកូនរហូត​ កូនស្រលាញ់អ្នកម៉ែ»។

For More Videos Amazing