គួរអោយគោរពខ្លាំងណាស់ ឯកឧត្តម គួច ចំរើន ធ្វើខ្លួនយ៉ាងសាមញ្ញ រកអាហារពេលល្ងាច បាញ់ឆែវ និងបានជួបបងប្អូនប្រជាពលរដ្ឋ ដោយភាពសប្បាយរីករាយ
|អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកជំនួសតំណែង ឯកឧត្ដម យន្ដ មីន រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងមានអំណរសាទរជាខ្លាំង។
ក្រោយពីបានចូលកាន់តំណែងកាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលមកដល់ពេលនេះមានរយៈពេលជាងពីរខែហេីយ ក្នុងនោះដែរ ឯកឧត្ដម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមេីលតាមតំបន់ឆ្នេរ សំណង់ការដ្ឋាននានា ផ្លូវ ប្រព័ន្ធលូ ជាពិសេស ថែរទាំងបានចុះបង្ក្រាបនៅក្លឹប អូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនមនុស្សដល់ទៅជាង ១០០នាក់កាលពីកន្លងទៅថែមទៀតផង។
ដោយឡែក នារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះដែរ បេីតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា៖«ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និងបានជួបបងប្អូនប្រជាពលរដ្ឋ និងបានឃើញពីស្នាមញញឹម ប្រកបដោយភាពរីករាយស្រស់ស្រាយ»។