អុញ ខំទុកចិត្តប្រេនរបស់ជប៉ុនតែងតែល្អ តែមានដឹងណាសុទ្ធតែជារបស់ក្លែងក្លាយ ដែលធ្វើនៅ

ទីតាំងផលិតបូមរថយន្ដក្លែងក្លាយ ដែលជាម៉ាកល្បីមួយនៅប្រទេសជប៉ុន ត្រូវបានសមត្ថកិច្ចធ្វើការឆែកឆេររកឃើញ ហើយក៏បិទទីកន្លែងនោះចោលតែម្ដង។ ទាក់ទងចំពោះករណីនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រាប់ឱ្យដឹងថា៖

“គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.)បានចុះឆែកឆេរ បង្រ្កាប ដកហូតវត្ថុតាង និងបិទទីតាំងរក្សាទុក និងចែកចាយនូវផលិតផលគ្រឿសបន្លាស់បូមរថយន្តក្លែងក្លាយម៉ាកKYB ដោយក្លែងបន្លំម៉ាករបស់ម្ចាស់ក្រុមហ៊ុនដើមនៅប្រទេសជប៉ុន ចំនួន០២ទីតាំងក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ​ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាន​ នៃ​ គ.ប.ផ.ក​ ជាប្រធានក្រុមប្រតិបត្តិការបង្រ្កាបបទល្មើសផលិតផលក្លែងក្លាយតាមអនឡាញ (Online )​ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ដោយមានការសម្របសម្រួលពី​

លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ​ ឆែកឆេរ ដកហូតវត្ថុតាង និងបិទទីតាំងស្តុកទុក និងចែកចាយនូវផលិតផលគ្រឿសបន្លាស់បូមរថយន្តក្លែងក្លាយម៉ាកKYB ចំនួន០២ទីតាំងក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចុះបង្រ្កាបទីតាំងខាងលើនេះត្រូវបានធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដើម និងជាម្ចាស់ម៉ាក KYB នៅប្រទេសជប៉ុន។

ក្រោយពីការត្រួតពិនិត្យ​ជាលទ្ធផល​ ស​មត្ថកិច្ចចម្រុះ​ បានរកឃើញវត្ថុតាងរួមមាន គ្រឿងបន្លាស់បូមរថយន្តម៉ាកKYBក្លែងក្លាយចំនួន ២៣១ ដើម (ក្លែងម៉ាកសញ្ញា) និងបូមរថយន្ដគ្មានម៉ាកសញ្ញា ដែលសង្ស័យថាក្លែងក្លាយចំនួនជាង ៧០០ ដើមទៀត។ គួរបញ្ជាក់ថា ផ្អែកលើការបកស្រាយ​ របស់អ្នកជំនាញពីក្រុមហ៊ុនដើម ផលិតផលបូមរថយន្ដក្លែងក្លាយដែលគ្មានគុណភាពនឹងបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអ្នកប្រើប្រាស់។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច​ គ.ប.ផ.ក​ កោះហៅមកបំភ្លឺ នៅក្រសួងមហាផ្ទៃ​ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងស្រាវជ្រាវស៊េីបអង្កេតបន្ត”៕

For More Videos Amazing