ទីបំផុត ក្ដៅៗ ឧកញ៉ា គង់ ក្រឹង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ ពាក់ព័ន្ធនឹងករណី

ប្រិយមិត្ដប្រាកដជាបានជ្រាបខ្លះៗរួចមកហើយ ដែលកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមជាមួយមន្ត្រីតំណាង ក្រសួង ស្ថាប័ន ចំនួន១៦អង្គភាព បានចុះត្រួតពិនិត្យចំពោះករណីបង្ក្រាបបទល្មេីសព្រៃឈេីនៅទីតាំងឧកញ៉ាល្បីឈ្មោះ គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ ដោយបានប្រទះឃើញគំនរឈេីជាច្រេីនប្រភេទ សុទ្ធសឹងតែឈេីខ្នាតយក្ស បានរក្សាទុក នៅក្នុងឃ្លាំងមួយកន្លែង ដែលមានរបងការពារយ៉ាងខ្ពស់សន្លឹមតែម្តង។

ទន្ទឹមនឹងនោះ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា បានកោះហៅ លោក ឧកញ៉ា គង់ ក្រឹង ឲ្យសាមុីខ្លួនត្រូវបង្ហាញខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នាក្នុងថ្ងៃនេះទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ដើម្បីបំភ្លឺពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ចំពោះការកោះហៅនេះ គឺធ្វើឡើងដើម្បីដំណើរការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។

ដោយឡែកនាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៥ ខែសីហា នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានប្រាប់ឲ្យដឹងថា៖”ក្ដៅៗ​ពីខេត្តក្រចេះ លោក​ ឧកញ៉ា​ គង់​ ក្រឹង​ មេឈ្មួញឈេីដ៏ល្បីល្បាញ​ ត្រូវ​ចាប់​ខ្លួន​។ ប្រភព​ច្បាស់​ការពី​​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​បានអោយដឹងថា​ ខណៈពេលនេះ ក្រោមការដឹកនាំ

បញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត”។

For More Videos Amazing