អបអរសាទរ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលជ័យលាភីលេខ១ លើសេវាបម្រើសុខភាពពលរដ្ឋ ដោយទទួលបានទឹកប្រាក់រហូតដល់ទៅ

នៅថ្ងៃនេះ​ផងដែរ​ លោក​ Huy Bunleng បានមានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមានការរៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ ខេត្តកោះកុង-មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលជ័យលាភីលេខ១​ លើសេវាបម្រើសុខភាពពលរដ្ឋ ក្នុងនោះមន្ទីរសុខាភិបាលខេត្តកោះកុង

ក៍បានរៀបចំដង្ហែរជ័យលាភី ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដោយមានការចូលរួមពីអភិបាលរង មន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។

មន្ត្រីថ្លែងថា​ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលជ័យលាភីលេខ១ លើការបម្រើសេវាសាធារណៈ ការព្យាបាល អនាម័យបរិស្ថាន និងក្រមសីលធម៌របស់ក្រុមពេទ្យ។​ លោកវេជ្ជៈបណ្ឌិត ហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា មុននឹងទទួលបានជ័យលាភីនេះ មន្ទីរពេទ្យរួមនិងក្រុមលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកទាំងអស់ បានធ្វើបម្រើពលរដ្ឋ ដោយមិនគិតពីភាពលំបាកគ្រប់នាទី។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការទទួលជ័យលាភីនេះ មិនមែនមកពីបុគ្គលម្នាក់ទេ គឺបានមកពីការចូលរួមពីបុគ្គលិកមន្ទីរពេទ្យ និងប្រជាពលរដ្ឋ ហើយនិងការមើលឃើញនូវភាពជាក់ស្តែង ក្នុងបំរើសេវាសាធារណៈ និងការព្យាបាលរបស់ក្រុមលោកគ្រូពេទ្យទាំងអស់ និងក្រោមការដឹកនាំរបស់មន្ទីរសុខាភិបាលខេត្ត។

លោកជំទាវ​ មិថុនា ភូថង អភិបាលខេត្ត កោះកុងមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹងនាំខេត្ត និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត លោកជំទាវមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស ក្នុងការវាយតម្លៃពីរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល។ លោកជំទាវអភិបាលខេត្តក៍បានផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមនូវថវិកាមួយចំនួនជូនមន្ទីរពេទ្យខេត​ត្ត និងមណ្ឌលសុខភាពស្រុកខ្លះទៀតផងដែរ។ គួរបញ្ចាក់ផងដែរថា មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលជ័យលាភីលេខ១ គឺទទួលបានទឹកប្រាក់ចំនួន ២០០,០០០,០០០ លានរៀល៕