នារីរូបស្រស់ ពិតជាមិនធម្មតាមែន ដោយបានចាប់ចោរគាស់ផ្ទះ ធ្វើអោយមហាជនកោតសរសើរគ្រប់គ្នា

ពិតជាមិនធម្មតានោះឡើយ ដោយនារីរូបស្រស់ចិត្ដក្លាហានម្នាក់ បានបញ្ចេញថ្វីដៃរបស់ខ្លួន ដោយបានវាយប្រតាយប្រតបជាមួយចោរពាក់ស្រោមមុខ ដូចនិនចារជប៉ុន ដែលមានបំណងចូលមកលួចអីវ៉ាន់ក្នុងផ្ទះរបស់នាង បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារចុះមកជួយចាប់ ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១២និង៤៨នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើយោងតាមរយៈគណនី ហ្វេសប៊ុកនារីក្លាហាន ដែលហ៊ានប្រតាយប្រតបជាមួយនឹងលោកចោរពាក់ស្រោមមុខដូចនិនចារនោះ គឺនាងមានឈ្មោះថា Oun Khatrya បានបង្ហោះសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុកយ៉ាងដូច្នេះថា៖”សួរថាឈឺទេ ឈឺ សួរថាស្ដាយទេ ស្ដាយណាស់ តែក៏សាកសម ហើយសប្បាយចិត្ត”។

ទន្ទឹមនឹងករណីខាងលើនេះ នាថ្ងៃដដែល ប្រហែលជា១ម៉ោង ក្រោយមកម្ចាស់គណនីខាងលើ បានបង្ហោះវីដេអូចាប់ចោរ ហើយថែមទៀតបានភ្ជាប់សារថា៖”សូមបងប្អូនប្រុងប្រយ័ត្ន យប់មិញមានចោ គាក់ផ្ទះខ្ញុំនៅវេលាម៉ោង12.48នាទីយប់ ថ្ងៃទី12ឆ្លង់ចូលថ្ងៃទី13នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ”។

គួសបញ្ជាក់ផងដែរថា ជនសង្ស័យដែលបានគាស់ផ្ទះ និងបានពាក់មួកក្រណាត់ធ្វើដូចនិនចារ មានឈ្មោះ ភួង ចាន់ ថន អាយុ ៣៩ឆ្នាំ មានទីលំនៅស្ថិតនៅ ភូមិក្បាលអូរ ឃុំគស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ហើយបុគ្គលរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពី​វេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រ យប់​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០​១​៩ ហើយត្រូវនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង។ ក្នុងនោះដែរ ជនសង្ស័យខាងលើរូបនេះគឺ ធ្លាប់មានប្រវត្ដិជាប់ពន្ធនាគារចំនួន ២លើកមកហើយ “ពីបទលួច”។