ស្តែងណាស់លោកអើយ នៅមុននេះបន្តិចគឺមានករណីផ្ទុះការាសហ្គាសយ៉ាងខ្លាំង ដែលធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ភ័យផ្តួលនិងរត់ចោលម៉ូតូតែម្តង​

នៅវេលាម៉ោង​០១ និង១៥នាទីរសៀល​ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩នេះ ស្ថិត​​ក្នុងឃុំបន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ មានហេតុ​ការណ៍​ផ្ទុះ​ហ្គាស​ក្នុងហាង​​មួយកន្លែង​ បាន​បង្កឲ្យ​ម៉ូតូ​ និង​រថយន្ត​មួយ​ចំនួន​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​នៅក្បែរ​នោះ​ បាន​ដួល​ និងបង្កឲ្យមានការ​ឆាបឆេះ​ផងដែរ​។

បេីតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ មាន​ជន​បរទេស​ស្រីៗចំនួន​២នាក់​ ត្រូវ​បានទទួលរងគ្រោះ​ ខណៈដែល​កំពុង​ជិះម៉ូតូឌុបគ្នាស្រាប់ៗមកដល់​កន្លែង​កេីត​ហេតុ​នោះ ក៏មាន​ហេតុ​ការណ៍​នេះ​បាន​ផ្ទុះ​ឡេីង​ ដែលបង្កឲ្យ​មាន​ភ្លើង​ឆាប​ឆេះ​ដល់ពួកគាត់តែម្តង​ ពិតជា​គួរ​ឲ្យ​រន្ធត់​ខ្លាំង​ណាស់​។

ចំពោះ​ហេតុការណ៍​ដ៏​គ្រោះថ្នាក់​ខាង​លើ​នេះ​ ឃេីញមាន​​​​​រថយន្ត​ពន្លត់​​អគ្គិភ័យរបស់​​ស្នង​ការនគរបាល​ខេត្តជាច្រេីនគ្រឿងបានមកបាញ់​ពន្លត់​ផងដែរ​ ចំណែក​ឯ​ទំហំ​នៃការ​ខូច​ខាត​នោះ​ នៅមិនទាន់មានការ​បញ្ជាក់​ច្បាស់​ពី​អាជ្ញាធរ​នៅឡេីយនោះទេ​។ ព័ត៌មាន​បន្ថែម…​ ក្រុម​ការងារ​យើង​ខ្ញុំ​ នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ជាបន្ត​ទៀត​។

គូសបញ្ជាក់​ដែរថា​ ដោយសារ​តែ​ឃ្លីប​វីដេអូ​ក្នុង​ហេតុការណ៍​នេះ​ មាន​សភាព​ស្តែង​ពេក​ ទេីប​ក្រុម​ការងារ​យើង​ខ្ញុំ​ មិនអាច​បង្ហាញបាន​ តែ​ប្រិយមិត្ត​អាច​ចូល​ទៅកាន់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Bunhak Heng ដេីម្បី​ទស្សនា​នូវ​រាល់​ឃ្លីប​វីដេអូ​ក្នុង​ហេតុការណ៍​នេះ​បានផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing