នាយ ពាក់ មី​ សូមពឹងបងប្អូនជួយស៊ែរបន្តផង ព្រោះពេលនេះអាខោនហ្វេសប៊ុករបស់លោក គឺមានគេលួចចូលលេង ហើយប្រសិនបើអាខោននេះឆាតទៅ សូមធ្វើការ

លោកចែម​ ចាន់​តារា​ ដែលត្រូវ​បានបងប្អូន​ប្រិយមិត្ត​ និង​មហាជន​តែងតែហៅនាយ​ ពាក់​ មី​ គឺជាតារា​កំប្លែង​មួយ​រូប​ ដែលទទួលបានប្រជាប្រិយភាព​ និងមានការគាំទ្រជាខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ ក្នុង​នោះដែរ​ តារា​កំប្លែង​រូប​នេះ​មិន​ត្រឹមតែ​មាន​សមត្ថភាព​លេងកំប្លែងមួយមុខនោះទេ​ លោកក៏ជាតារាចម្រៀង​ និងជាអ្នកនិពន្ធរឿង​កុនខ្មែរនៅក្នុង​ផលិតកម្ម​មួយចំនួនក្នុងស្រុក​ផងដែរ។

គួរបញ្ជាក់ដែលថា​ នាយ​ ពាក់មី​ បានធ្វេីឲ្យ​មហាជនទទួលស្គាល់ជាខ្លាំងក្រោយពីលោកបានប្រលង​ជាប់នៅក្នុង​មហាកំប្លែង​របស់​ស្ថានីយ​ទូរទស្សន៍​ CTN កាលពី​ជិត​ ១០ឆ្នាំ​មុន​ ហេីយលោកក៏បានសាង​ប្រជាប្រិយភាព​ចាប់ពីពេលនោះមក​ រហូតមកដល់​សព្វ​ថ្ងៃ​នេះ​។

ក្នុង​នោះដែរ​ តារា​កំប្លែង​នាយ​ ពាក់​ មី​ ក៏បានចូលរួម​ការងារមនុស្សធម៌ជាច្រេីន​ ជាពិសេស​ចំពោះ​ក្មេង​ៗសិស្សសាលា​ដែលនៅជនបទ​ ក៏ដូចជា​តំបន់ដាច់ស្រយាល​ គឺដោយសារតែមុនចូល​សិល្បៈ​ លោកគ្រាន់តែជា​កម្មករសំណង់មួយរូប​ ​ដែលទទួលបានប្រាក់កម្រៃទាប​ និងប្រេីកម្លាំងដេីម្បី​ធ្វើ​ជាដេីមទុន។

ដោយឡែក​ នៅ​មុន​នេះ​បន្តិច​ នាយ​ ពាក់​ មី​ បាន​មានការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមានការរៀបរាប់ថា៖​ «ប្រកាសបន្ទាន់! អាខោនខ្ញុំមានគេចូលលេងហេីយ​ ជូនដំណឹងបងប្អូន​ បេីអាខោនខ្ញុំមួយនេះ​ ឆាតទៅខ្ចីលុយ​ ឬ​ លេងឆាតអ្វីមួយមិនសមរម្យ​ សូមខលមកខ្ញុំផ្ទាល់ផង​015300007​ ដេីម្បីកុំអោយចាញ់បោកគេ»។

For More Videos Amazing