ក្រោយពីគូរស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារនឹងប្តឹង មន្ត្រីយោធាម្នាក់នេះរួចមក ស្រាប់តែម្តាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានព្រលះមន្ត្រីយោធាម្នាក់នេះ ដោយសម្តីខ្លាំងៗថា

បន្ទាប់ពីកាលពីម្សិលមិញនេះ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងខណៈពេលអ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែ Live Video លក់ផលិតផល ស្រាប់តែមាន ម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ អ៊ូ រិទ្ធីតាខ្មៅ បានចូលមកខមិនជេរប្រមាថ អ្នកនាងចន ច័ន្ទលក្ខិណា ដោយបានប្រើប្រាស់ពាក្យពេជន៏មួយឃ្លាថា៖”មនុស្សស្រីផិតប្ដី”។

ក្រោយពីឃើញការខមិនបែបនេះមក ស្រាប់តែលោក ហេង ឡុង ត្រូវជាគូស្នេហ៏អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្ដប្ដឹងបុគ្គលខាងលើនេះ ដោយលោក ហេង ឡុង បានលើកឡើងយ៉ាងដូច្នេះថា៖”ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិនឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ។ សូមជួយស៊ែរឱ្យមេគាត់ឃើញផង”។

យ៉ាងណាមិញ ក្នុងនោះដែរ យោងតាមរយៈគណនី ហ្វេសប៊ុកមួយមានឈ្មោះ CH Moly ដែលត្រូវជាម្ដាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គាត់ក៏បានលើកឡើងទៅវិញថា៖”ខ្ញុំសុំសួរទៅលោក​ អ៊ូរឹទ្ធី​ ថាតើកូនស្រីចនច័ន្ទលក្ខិណាបានទៅបំពានរឿងស្អីជាមួយលោក?​ បានជាលោកក្តៅក្រហល់ក្រហាយមកជេប្រមាទតិះដៀលកូនស្រីខ្ញុំទាំងមិនដែលស្គាល់ជាមួយលោក​ លោកចោទថាកូនស្រីខ្ញុំផិតប្តីតើលោកមានភស្តុតាងឬទេ?​

ដើរជេដើរចោទមនុស្សស្រីទាំងបំពានការពិតប្រយ័ត្នរន្ទះបាញ់កណ្តាលដើមទ្រូងទៅ​ រន្ទះសព្វថ្ងៃកាចៗណាស់គឺបាញ់រកតែមនុស្សចារឹកពាលទេ​ លោកក៏មានកូនសុទ្ធតែស្រីដែរ​ ប្រពន្ធលោកក៏ស្រីដែរ​ ម្តាយលោកក៏ស្រីដែរប្រយ័ត្នកម្មពៀរបាបកម្មធ្លាក់ទៅលើកូនស្រី​ ឬប្រពន្ធឬម្តាយរបស់លោកទៅ​ កម្មពៀរមានពិតណាលោករឹទ្ធីកុំសើចកុំយំកុំឈ្នានិះកុំបំផ្លាញកិត្តិយសរបស់គេ​ លោកកាន់កាំភ្លើងនៅដៃប្រយ័ត្នរាលកៃត្រូវកណ្តាលដើមទ្រូងខ្លួនឯងដោយសាបាបកម្មតាម

ផន្ទារទៅ​ លោករៀនសូត្របានជ្រៅជ្រះមានការងារនៅក្នុងស្ថាប័នកងទ័ពល្អណាស់តែចារឹកលោកធ្វើអោយថោកទាបរកលេខដាក់គ្មានមិនសមនឹងកងកាពារជាតិទាល់តែសោះ​។ ក្នុងនាមខ្ញុំជាម្តាយមិនអាចដេកមើលលោកមើលងាយប្រមាទតិះដៀលឈ្នានិះកូនស្រីរបស់ខ្ញុំបានទេសូមលោកដើរស៊ើបមើលប្រវត្ថិក្រុមគ្រួសារនឹងមុខរបររកសុីរបស់ខ្ញុំមុននឹងលោកមើលងាយពូជពង្សវង្សត្រកូលរបស់កូនស្រីខ្ញុំ”។

For More Videos Amazing