ទីបំផុត​ ស្គាល់​អត្តសញ្ញាណ​ អ្នកគ្រូពេទ្យស្រស់សោភា ដែលឈរកាន់ពានជ័យលាភីចំណាត់ថ្នាក់លេខ១ របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុងហើយ

កាលពី​ពេលថ្មីៗនេះ​ ប្រិយមិត្ត​ជាច្រើន​ បាន​ដឹង​រួច​មក​ហេីយ​ អំពី​ព័ត៌មាន​ដែល​មន្ទីរបង្អែកខេត្តកោះកុង ជាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ដែលផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត ២ (CPA2) ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រចាំឆ្នាំ២០១៩។

ដោយឡែក​ អ្នក​គ្រូ​ពេទ្យដ៏ស្រស់ស្អាតម្នាក់​​ បាននឹងកំពុងតែផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងពេញបណ្តាញសង្គមហ៊្វេក ក្រោយពីអ្នកគ្រូពេទ្យស្រស់សោភារូបនេះ ឈរកាន់ពានជ័យលាភីចំណាត់ថ្នាក់លេខ១ របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងន័យអបអរសាទរ។

បេីតាម​ការ​បញ្ជាក់​តាម​រយៈ​គេហទំព័រ​ជាផ្លូវការ​របស់​ ក្រសួង​សុខាភិបាល​ខេត្ត​កោះកុង​ បានមានការរៀបរាប់ឲ្យដឹងថា​ «អ្នកគ្រូ រ៉េត សុវណ្ណសោភា ជាមន្ត្រីសុខាភិបាលខេត្តកោះកុង បម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង អ្នកគ្រូបានប្រលងជាប់ក្របខ័ណ្ឌសុខាភិបាលក្នុងឆ្នាំ២០១៨។

បន្ថែម​លេីសពីនេះ​ទៀត​នោះ​ ក៏សូម​អរគុណសម្រាប់ការអបអរសាទរពានរង្វាន់អង្គភាព​ ដែលផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត ២ (CPA2) អរគុណសម្រាប់ការគាំទ្ររូបភាពអ្នកគ្រូ»។

For More Videos Amazing