លោក Dara Meach ម្ចាស់ភាគហ៊ុនធំហាង Behighware បានចេញមុខនិយាយ រឿងទំនាស់ផ្ទៃក្នុង និងចរិក អន្ទិត កក្តដា​ សោភ័ណ្ឌ រហូតឈានទៅដល់ផ្តាច់កុងត្រា និងបកស្លាកយីហោទាំងយប់

ប្រិយមិត្ដទទួលបានជ្រាបរួចមកហើយ ដែលកាលពីពេលថ្ងៃទី០៩ ខែសីហា កន្លងទៅថ្មីៗនេះ អន្ទឹត កក្កដា សុភ័ណ្ឌ រួមជាមួយលោក Dara Meach បានបើកសម្ពោធហាងលក់សំលៀកបំពាក់ដែលជាការរួមហ៊ុនបញ្ចូលគ្នា ដោយដាក់ឈ្មោះថា “kakadaSophorn fashion (Behighware)” ប៉ុន្ដែចំពោះការបើកសម្ពោធជាផ្លូវការមិនទាន់នឹងបានប៉ុន្មានថ្ងៃផង

ស្រាប់តែ​កាលពី​យប់ថ្ងៃទី១២ ខែសីហានេះ​ មានរឿង​រ៉ាវ​ដ៏​ចម្រូង​ចម្រាស​មួយ​ ខណៈ​ដែល​ហាងមួយនេះ​ ត្រូវ​បាន​ម្ចាស់គណនីហ្វេសប៊ុកបុរសម្នាក់​ដែលបាន​អះអាង​ខ្លួន​ថា ជាម្ចាស់​ភាគ​ហ៊ុន​ បានធ្វើ​ការបក​ផ្លាកឈ្មោះហាងចេញ​ និងមានការ​បញ្ជាក់​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Dara Meach ដោយមានការរៀបរាប់ថា៖​

“ចាប់ពីថ្ងៃនេះទៅ Kakada Sophorn មិនមែនជាភាគហ៊ុនរបស់ហាង Behighwaer យេីងខ្ញុំទេ ដូច្នេះអ្នកទាំងអស់គ្នា កុំមានការយល់ច្រលំមកលេីហាងរបស់ខ្ញុំទេ ព្រោះខាងយេីងខ្ញុំ បានដកភាគហ៊ុនទៅឲ្យគាត់វិញហេីយ។ បញ្ញាក់ ៖ ពីដំបូង Kakada Sophorn មិនមែនជាម្ចាស់ហាងរបស់ខ្ញុំទេ គាត់គ្រាន់តែជាភាគហ៊ុនដ៏តូចមួយរបស់ហាងយេីងខ្ញុំទេ​ សូមអគុណ សូមជួយ ស៊ែរ​ ឲ្យ​មហាជនទូទៅបានដឹងផង”។

ទន្ទឹមនឹងរឿងនេះដែរ ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី១៣ ខែសីហា លោក Dara Meach ក៏បានឡាយវីដេអូ ដើម្បីធ្វើការបកស្រាយជំរុញទៅលើរឿង ដកភាគហ៊ុន អន្ទឹត កក្កដា សុភ័ណ្ឌ នឹងបញ្ហាផ្ទៃក្នុងជាច្រើនទៀត ដើម្បីឲ្យមហាជនទទួលជ្រាបឲ្យកាន់តែច្បាស់ ថាមានរឿងអ្វីឲ្យពិតប្រាកដ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing