លោកហេង ឡុង ក្តៅចិត្តទ្រាំពុំបាន ថ្ងៃនេះលោកនឹងប្ដឹងមន្ត្រីយោធាម្នាក់នេះ ព្រោះតែមូលហេតុ

បេីនិយាយ​ពី​គូស្នេហ៍​លោក​ ហេង​ ឡុង​ ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ នៅ​តារា​សម្តែង​ជេីងចាស់​ដ៏ល្បី និងសព្វថ្ងៃនេះ គឺ​ជា​ប្រធាន​សមាគម​ន៏សិល្បករ​ខ្មែរដូចគ្នានោះគឺ​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ដែលអ្នកទាំង​ ២រូប​ តែងតែទៅណាមកណា ជាមួយគ្នា និងថែមទាំងបាន​បង្ហាញ​ពី​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ និង​ស្អិតរមួត ទៅកាន់​មហាជន​ផងនោះ​។

ទទឹមនឹងគ្នា​នោះ​ដែរ ​គូរស្នេហ៏ដ៏ស្អិតរមួត និងត្រូវជាប្រធានសមាគមសិល្បករខ្មែរ តែងតែបាន​បង្កើត​នូវ​ចំណង​អនុស្សាវរីយ៍​ជាច្រេីន​រាប់មិនអស់ ជាពិសេស​ក្ដីស្រលាញ់ចំពោះ​កូនៗ​ ដោយប្រើការយកចិត្ដទុកដាក់ មើលថែថ្នាក់ថ្នមយ៉ាងកក់ក្ដៅ និងមានភាព​ស្មេីគ្នា​ បែបនេះហើយដែលធ្វើអោយ​អ្នកគាំទ្រ​ និងមហាជនមានការ​កោតសរសើរ​ចំពោះ​អ្នកទាំងពីរយ៉ាងខ្លាំង។

ដោយឡែកស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែ Live Video លក់ផលិតផល ស្រាប់តែមាន ម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ អ៊ូ រិទ្ធីតាខ្មៅ បានចូលមកខមិនជេរប្រមាថ អ្នកនាងចន ច័ន្ទលក្ខិណា ដោយបានប្រើប្រាស់ពាក្យពេជន៏មួយឃ្លាថា៖”មនុស្សស្រីផិតប្ដី”។

យ៉ាងណាមិញ បន្ទាប់ពីឃើញការខមិនបែបនេះមក ស្រាប់តែលោក ហេង ឡុង ត្រូវជាគូស្នេហ៏អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្ដប្ដឹងបុគ្គលខាងលើនេះ ដោយលោក ហេង ឡុង បានលើកឡើងយ៉ាងដូច្នេះថា៖”ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិនឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ។ សូមជួយស៊ែរឱ្យមេគាត់ឃើញផង”៕

For More Videos Amazing