អីយ៉ា​ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហើបការកំពុងពពោះ ដោយកូនអ្នកនាងគឺជាកូន

ប្រិយមិត្ដបានដឹងហើយថា ចំពោះពិធីមង្គលការរបស់ អ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយលោក អុឹង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មរស្មី ហង្សមាស ដោយមានការអញ្ចើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ថ្នាក់ដឹកនាំកំពូល រួមជាមួយលោក ឧកញ៉ា និងមិត្ដភក្ដិក្នុងសង្គមសិល្បៈ ដែលបានធ្វើឲ្យពិធីមួយនេះកក្រើតពេញផ្ទៃប្រទេសតែម្ដង។

បើ​គិត​មកដល់ពេលនេះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បានរៀប​អាពាហ៍ពិពាហ៍​មានរយៈពេលជាង​ ៣ខែហេីយ​ ហេីយ​អ្វី​ដែលកាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​ និងមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ​ តារា​ចម្រៀង​ស្រី​ដ៏​ល្បីល្បាញ​រូប​នេះ​ បានមានផ្ទៃពោះហេីយ​ ។

បើ​តាម​ការ​បង្ហើប​ពី​ប្រភព​ដែល​ជិតស្និទ្ធ​ជាមួយនឹង​នឹង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បានឱ្យ​ដឹង​ថា​ កូន​ដំបូង​របស់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​កូនប្រុស​។​ ​ទាំង​នាង​និង​ស្វាមី​លោក​ ​អុឹង​ង​ ​សុខ​លី​ ​ពិតជា​មាន​អារម្មណ៍​រំភើប​ចិត្ត​ជាខ្លាំង​ ព្រោះ​ពួកគេ​ស្រឡាញ់​ និង​ចង់បាន​កូនច្បង​ជា​កូនប្រុស​ដែលពេលនេះសមដូចចិត្តតែម្តង ​។

ក្រឡេក​មក​មើល​ពី​រូប​រាង​ និង​រូប​សម្រស់​របស់​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ នាពេលនេះវិញ​ គឺពិតជា​មានការ​ខុស​ប្លែក​តែម្តង​ ដោយនាងមាន​សភាព​រាងធាត់ជាងមុន​ខណៈ​ដែល​កំពុង​ពពោះ​នេះ​។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ឃ្លីប​វីដេអូ​ឡាយ​របស់​តារា​ចម្រៀង​រូប​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing