ខេត្តកំពត នឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រឆ្នាំនេះ ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី

ពិធីបុណ្យសមុទ្រ បង្កើតជាលើកដំបូងនៅឯខេត្ដព្រះសីហនុ ក្នុងឆ្នាំ២០១២ បន្ទាប់ពីប្រទេសកម្ពុជារបស់យើង បានទទួលវិញ្ញាប័ណ្ណបត្រ បញ្ជាក់ពី ឆ្នេរខ្សាច់ស្អាតលំដាប់ថ្នាក់ពិភពដោយមានបង្ហាញពីសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ។ ក្នុងនោះដែរ មានបង្ហាញនូវការសម្តែងសិល្បៈ ការប្រគំតន្រ្តី និងការបាញ់កាំជ្រួចទៀតផង។

ពិធីបុណ្យសមុទ្រ ក៏បង្ហាញ ពីកីឡាបាល់ទះ លើឆ្នេរខ្សាច់ ការរត់ប្រណាំងកម្សាន្ត កីឡាហែលទឹក ប្រណាំងម៉ូតូទឹក ការបង្ហាញក្បាច់គុនល្បុកតោ ប្រដាល់បុរាណ និងកីឡាបោកចំបាប់ជាដើម។ ជាពិសេសក្នុងពិធីបុណ្យនេះដែរ ក៏មានកម្មវិធីមហោស្រព ម្ហូបអាហារ ស្រា និងភេសជ្ជៈ និងការតាំងពិព័រណ៍ផងដែរ។

ដោយឡែកសម្រាប់បុណ្យសមុទ្រ លើកទី៨ ក្នុងឆ្នាំ២០១៩នេះ និងប្រារព្ធធ្វើឡើង នៅខេត្ដកំពត។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានប្រាប់ឱ្យដឹងថា៖”ខេត្តកំពត-សូមរីករាយជាមួយអ្នកខេត្តកំពត ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រឆ្នាំនេះ គ្រោងនឹងប្រារព្ធធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែធ្នូចុងឆ្នាំ២០១៩ នៅក្នុងទីក្រុងកំពត។ មន្ត្រីផ្លូវការក្នុងរដ្ឋបាលខេត្តកំពតអោយដឹងថា បច្ចុប្បន្នការរៀបចំសោភណ្ឌ័ភាពនិងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ កំពុងធ្វើជាបន្តបន្ទាប់”៕

For More Videos Amazing