ចូលរួមរំលែកទុក្ខ មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែ
|គ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងតែសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដែលទាំងអស់នេះគឺបង្កឡើង ដោយប្រជាពលរដ្ឋមួយចំនួនជាអ្នកប្រើប្រាស់ផ្លូវ មិនបានគោរពច្បាប់ចរាចរណ៍ សេពគ្រឿងស្រវឹង ការកែច្នៃយានយន្តខុសបច្ចេកទេស សេពគ្រឿងញៀន រួមជាមួយការបើកបរ គ្មានការអធ្យាស្រ័យឲ្យគ្នាជាដេីម។
ដោយឡែកកាលពីពេលថ្មីនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង បង្កដោយរថយន្តមួយម៉ាកសុំាយ៉ុង បានដឹកទំនិញយ៉ាងច្រេីន ធ្វើឲ្យរថយន្តឡើងទ្រុធទ្រោមយ៉ាងខ្លាំង ក៏ជ្រុលទៅបុកមន្រ្ដីកងរាជអាវុធហត្ថម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្ដយ៉ាងសោកសង្វេគជាទីបំផុត។ ទន្ទឹមនឹងនេះដែរ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Veasna Sim បានបង្ហោះសារថា៖
“ម៉េចក៍អាយុខ្លីម្លេះប្អូនប្រុស បងប្អូនបង្កើតមានតែ០៣នាក់ទេ ម៉េចក៍ដាច់ចិត្តទៅចោលពួកយើងយ៉ាងអាណោចអធមបែបនេះ ជិតដល់បុណ្យ១០០ថ្ងៃម៉ែហើយ ម៉េចបានប្អូនមិននៅធ្វើជាមួយគ្នា”។ ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចរថយន្តនេះទៅប៉ុស្តិ៍នគរបាល ដើម្បីយកទៅរក្សាទុក និងធ្វើការដោះស្រាយជាបន្តផងដែរ។ គួរបញ្ចាក់ផងដែរថា ដោយសារតែរូបភាពនៃការស្លាប់របស់មន្រ្ដីកងរាជអាវុធហត្ថ មានភាពអណោចអធម៍ខ្លាំងពេក ទើបធ្វើឲ្យក្រុមការងាររបស់យើង មិនអាចដាក់ជូនប្រិយមិត្ដទស្សនាបាន ព្រោះវាខុសទៅគោលការណ៏ក្រុមហ៊ុន ហ្វេសប៊ុក។
សូមទស្សនាវីដេអូខាងក្រោម