បែក​ធ្លាយ​រូប​ថត​ Pre-Wedding តារា​សម្ដែង​ស្រី​ សុខ​ សុម៉ាវត្តី​ ជាមួយ​គូស្នេហ៍​ លី​ វ៉ា​ហេត ដោយ សុខ​ សុម៉ាវត្តី​ បានបង្ហោះសាររំជួលចិត្តថា

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ តារា​សម្ដែង​ស្រី​ សុខ សុម៉ាវត្ដី ចំពោះទំនាក់ទំនងចំណងស្នេហាជាមួយនឹង កីឡាបាល់ទាត់រូបស្រស់សង្ហារ លោក លី វ៉ាហេត ដែលអ្នកទាំងពីរ តែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នា នៅលើបណ្ដាញសង្គម ហ្វេសប៊ុក រហូតធ្វើឲ្យក្រុមអ្នកគាំទ្រអ្នកទាំងពីរ មានការច្រណែនជាខ្លាំង។

ដោយឡែក​ មហាជនជាច្រើន​ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញរូបថត Pre-Wedding របស់គូស្នេហ៏មួយគូនេះ​ ដែលក្រោយពី​ពួកគេទាំង២​ បាន​កាន់ដៃ​ និង​តស៊ូ​ជម្នះ​នូវរាល់​ឧបសគ្គ​ជាច្រើន​ រហូត​មានថ្ងៃនេះ​ គឺពិតជា​រឿង​មួយ​ដ៏​លំបាកខ្លាំងបំផុត។

យ៉ាង​ណាមិញ​ ចំពោះ​ថ្ងៃដ៏មានន័យ​ និងជាថ្ងៃដ៏ពិសេសដែល​នឹង​ខិតជិតចូលមកដល់នេះដែរ​ តារា​សម្ដែង​ស្រី​ អ្នក​នាង​ សុខ​ សោម៉ាវត្តី​ ក៏បានមានការ​លេីកឡេីង​យ៉ាង​ផ្អែមល្ហែម​ថា៖​ «ដៃហ្នឹងទំរាំកាន់ជាប់អញ្ចឹងត្រូវឆ្លងកាត់ច្រើនណាស់ អញ្ចឹងទាល់តែកាន់អោយជាប់បន្តិច»។

សម្រាប់ថ្ងៃរៀបអាពាហ៏ពិពាហ៏របស់អ្នកទាំងពីរ នៅមិនទាន់មានការ​បញ្ជាក់​ច្បាស់​នៅឡេីយនោះទេ​ ចំណែក​ឯហ្វេនដែល​ជាអ្នក​គាំទ្រ​អ្នក​ទាំង​ពីរ​ ពិតជាមានចិត្ដអន្ទោះសារ ចង់ឲ្យតែដល់ថ្ងៃនោះឆាប់ៗនោះទេ​ ក្រោយ​ពី​បានឃេីញ​នូវ​រូបភាព​ Pre-Wedding ដ៏​ស្រស់ស្អាត​របស់​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​នេះ។

For More Videos Amazing