ខមមិនម្នាក់មួយមកបងប្អូន ម្តាយឪពុកខំដើររកកូនអត់បាយក្រហាយទឹក តែបែរជាកូនឆាតមកនិយាយពាក្យសម្តីបែបនេះទៅវិញ

ប្រិយមិត្ដប្រាកដជាទទួលបានជ្រាបខ្លះរួចមកហើយ ដែលកាលពីម្សិលមិញនេះ លោក K01 បានជួបសំភាសន៏ជាមួយឪពុកម្ដាយ ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនមានឈ្មោះ លក្ខិណា ដោយក្នុងខណៈពេលនោះគាត់បាននិយាយរៀបរាប់ប្រាប់ឱ្យដឹងថា៖”ប៉ាសូមឲ្យកូនត្រលប់មកវិញណា ដោយប៉ាមិនខឹងនឹងកូននោះឡើយ ឲ្យតែកូនត្រលប់មកវិញគឺប៉ានៅតែទទួលកូនជានិច្ច ប្រសិនបើកូនចេញទៅជាមួយអ្នកដែលកូនស្រលាញ់ ប៉ាមិនដឹងថា អ្នកនោះគឺជាអ្នកណានោះទេ?

តែបើកូនពិតជាទៅជាមួយគូរស្នេហ៏ ដែលកូនពិតជាស្រលាញ់មែននោះ គឺប៉ានឹងរៀបចំពិធីអាពាហ៏ពិពាហ៏ឲ្យកូន ទៅតាមប្រពៃណី។ ប៉ុន្ដែប្រសិនបើកូនទៅជាមួយអ្នកដទៃ ដូចអ្វីដែលកូនបានខលមកប្រាប់ថា ទៅជាមួយចែ តែប៉ាមិនដឹងថាចែណានោះឡើយ ហើយប៉ាខិតខំសួរនាំពីកូន កូនមិនប្រាប់ទៀត ដូច្នេះគឺប៉ាខ្លាចកូនចាញ់បោកគេ ដែលយកកូនទៅលក់អញ្ចឹង បែបនេះហើយបើកូនបានឃើញវីដេអូនេះហើយ សូមកូនទំនាក់ទំនងមកប៉ាមកណា ដើម្បីមករួមរស់ក្នុងក្រុមគ្រួសារយើងវិញ”។

ដោយឡែកបន្ទាប់ពីព័ត៍មាន មួយនេះត្រូវបានចែកចាយទៅដល់ក្មេងស្រីខាងលើ បានស្ដាប់រួចមក ស្រាប់តែនាង បានផ្ញើរសារសម្លេងត្រលប់មកវិញ ដោយបានប្រើប្រាស់ពាក្យសម្ដីឲ្យឪពុកម្ដាយ ហើយថែមទាំងបានគំរាមសម្លាប់ខ្លួនថែមទៀតផង។ ទន្ទឹមនឹងនោះ លោក K01 ក៏បានសរសេរប្រាប់ឲ្យដឹងថា៖

“K01ដឹងក្មេងនឹងមើល សូមខមិនម្នាក់មួយផង អោយគាត់បានឃើញ តើគាត់ធ្វើចឹងត្រូវអត់ សូមម្តាយគ្រប់រូបដែលមានជំងឺបេះដូងកុំស្តាប់កូននេះអី ពិតជាកូនល្អមែន ពាក់សម្តីនិយាយចេញមក គ្មានយលពីទឹកចិត្តម្តាយ នឹងឪពុកដែល ដើរស្វែងរកកូន អត់បាយក្រហាយទឹក សូមប្រិយមិត្តពិចារណា”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing