ព័ត៌មាន​បន្ទាន់ រដ្ឋបាលក្រុងបាត់ដំបង​ សូមជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាមមាត់ស្ទឹងសង្កែ ជ្រាបថា គឺនឹងមានទឹកជំនន់ស្ទឹងសង្កែកើតមានឡើងនៅយប់នេះ សូមបងប្អូនប្រុងប្រយ័ត្នផង

ដូចដែលប្រិយមិត្ដបានជ្រាបជាដំណឹងខ្លះរួចមកហើយ ដែលកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលខេត្ដបាត់ដំបង បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាងស្ដុកទឹកទំនប់ ពហុបំណងសេកសក ដោយកំពស់ទឹកឡើងខ្លាំង ដោយក្នុងខ្លឹមសារនោះរដ្ឋបាលបាត់ដំបង បានសរសេរប្រាប់ឱ្យដឹងដែរថា៖

“សូមជម្រាបជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសង្កែ​ទាំងអស់ ឲ្យបានជ្រាបថានៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំនប់ពហុបំណងសេកសកទឹកឡើងខ្លាំង ដូច្នេះ​មន្ទីរធនធានទឹក និងឧតុនិយម

ខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ ដូច្នេះនៅល្ងាច ឬយប់នេះ ទឹកនៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងកើនឡើងខ្ពស់ អាស្រ័យ​ដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់ ។ សូមអរគុណ”។

យ៉ាងណាមិញបន្ទាប់ពីប្រកាសដំណឹងនេះរួចមក ស្ថានភាពទឹកក្នុងស្ទឹងសង្កែ បានកើនឡើងរហូតទៅដល់កំពស់ ១៣ម៉ែត្រឯណោះ ដែលជាកំពស់មួយស្ថិតជិតដល់ការប្រកាសអាសន្នទៅហើយ។ ប៉ុន្ដែស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែសីហា ទឹកស្ទឹងសង្កែ ក៏បានស្រកចុះមក ត្រឹមកំពស់ត្រឹម ១២ម៉ែត្រវិញ។

ដោយឡែកជាថ្មីម្ដងទៀត ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១៣ ខែសីហា យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលក្រុងបាត់ដំបង ក៏បានចេញសេចក្ដីជូនដំណឹងសារជាថ្មីម្ដងទៀត នាខណៈមុននេះប៉ុន្មានម៉ោង ដោយបានប្រាប់ឱ្យដឹងថា៖”ព័ត៌មាន​បន្ទាន់ រដ្ឋបាលក្រុងបាត់ដំបង​ សូមជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាមមាត់ស្ទឹងសង្កែ ជ្រាបថា៖

យោងតាមការជូនព័ត៌មានរបស់មន្ទីរធនធានទឹក​ និងឧត្តុនិយមខេត្តបាត់ដំបង បានឲ្យដឹងថានៅយប់ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ​២០១៩​នេះនឹងមានជំនន់ស្ទឹងសង្កែកើតមានឡើង សូមបងប្អូនមេត្តាមានការត្រៀមលក្ខណៈ​បង្កា​ និង ប្រុងប្រយ័ត្ន ដើម្បីជៀសវាងបញ្ហាអ្វីមួយកើតមានឡើងជាយថាហេតុ”។

For More Videos Amazing