រំភើបចិត្តណាស់ ក្រោយពីបានឃើញនរគបាលចរាចរណ៍ក្រុង ដែលធ្វើការជាង៣០ឆ្នាំ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពុំមានលទ្ធភាពព្យាបាល លោកឧកញ៉ា ហ៊ុន ជា បានជួយជាថវិការជូនគាត់ នូវទឹកប្រាក់ចំនួន

កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០១៩នេះ មានគណនី ហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ Dy Namic បានប្រកាសស្វែងរកជំនួយដើម្បីជួយទៅដល់ អ៊ុំប្រុសម្នាក់ ដែលជាមន្រ្ដីនគរបាលចរាចរណ៏ ដែលកំពុងតែខ្វះខាតថវិកា សម្រាប់យកមកព្យាបាលជំងឺ។ ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖

“សូមបងៗមេត្តាជួយដល់គាត់ផង គាត់បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ ឥឡូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពុំមានលទ្ធភាពព្យាបាលនោះទេ! គាត់មានទីលំនៅស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទូរស័ព្ទអ្នកផ្ទះ
092694660/085699610 សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាផងចុះ ជាកងកម្លាំងរួមអាវុធដូចគ្នាគឺដូច្នេះឯង”។

យ៉ាងណាមិញ បន្ទាប់ពីឃើញពីទុក្ខលំបាករបស់អ៊ុំប្រុស ដែលជាមន្រ្ដីនគរបាលខ្វះខាតថវិកាបែបនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ជា បានឧបត្ថម្ភនៅថវិកាមួយចំនួន ហើយបានសរសេរប្រាប់ឱ្យដឹងថា៖”ដោយការគោរពស្រលាញ់ក្នុងនាមជាមន្ត្រីនគបាលជាតិហើយក៏ធ្លាប់ស្គាល់គាត់ជាយូឆ្នាំមកហើយ បាទ ពេលដែលខ្ញុំបានឃើញបងប្អូនផុសរូបគាត់ខ្ញុំក៏នឹកនឹងបានជួយជាថវិការតាមរយះបងប្អូនក្រុមការងារ TVFB ចំនួន១លានរៀលយកទៅជូនគាត់ផងដែរបាទ សូមជូនពរបងប្រុសឆាប់ជា ដោយការរាប់អានបាទ ហ៊ុន ជា ដើម្បីខ្មែរ”។

For More Videos Amazing