វត្តអារាម នៅខេត្តរតនៈគិរី កំពុងរងកាវាយប្រហារដោយទឹកជំនន់ ជន់លិចអស់គ្មានសល់

ប្រិយមិត្ដបានដឹងហើយថា នៅឯខេត្ដរតនគិរីវិញ ក៏មិនខុសប្លែកពីខេត្ដដែលជាប់តំបន់មាត់សមុទ្រផងដែរ ដោយជំនន់ទឹកភ្លៀងបានវាយឡុកស្រុកមួយចំនួនក្នុងខេត្ដនេះ ដែលបណ្ដាធ្វើជន់លិចលំនៅដ្ឋានមួយចំនួន រហូតដល់រាជរដ្ឋាភិបាល បានសម្រេចអោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចេញដំណើរតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ខេត្តរតនគីរី ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួនជាង ៧០០គ្រួសារ ដែលកំពង់ទទួលរងនូវទឹកជំនន់។

ទន្ទឹមនឹងការជន់លិចនេះ ដោយកាលពីប៉ុន្មានថ្ងៃមុន ក៏បានបណ្ដាធ្វើឲ្យក្មេងស្រីម្នាក់ មានឈ្មោះ ថារ៉ា រចនា អាយុ ១៥ឆ្នាំ នៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី ត្រូវបានលង់ទឹកស្លាប់បាត់បង់ជីវិត យ៉ាងសោកសង្វេគជាទីបំផុត សឹងតែក្រុមគ្រួសារនៃសព មិនអាចទទួលយកបាន ព្រោះតែនាងចាកចេញ ទាំងវ័យក្មេងបែបនេះ។

ដោយឡែក កាលពីព្រឹកមិញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Global Pictures បានបង្ហោះទិដ្ឋភាពទឹកជំនន់ ស្ថិតនៅឯខេត្ដរតនគិរី ដោយបានលេបត្របាក់វត្ដរាម ជន់លិចអស់គ្មានសល់ ដែលក្នុងនោះតំបន់មួយចំនួនកំពស់ទឹក បានឡើងរហូតទៅដល់ ជិត ២ម៉ែត្រឯណោះ។

For More Videos Amazing