លោក​ឧកញ៉ា​ ហ៊ុន​ ជា​ ប្រតិកម្ម​ចំពោះ​ការ​ដោះ​លែង​បុរសជើងខ្លាំង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការប្រើហិង្សាវាយតប់ក្នុងប៉ុស្តិ៍នគរបាល ដោយលោកឧកញ៉ាបានមានប្រសាសន៍យ៉ាងចាក់ដោតថា

កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខហាង ម្លប់ស្វាយ៩៩ ផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់ គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ បានកើតជាហិង្សា ត្រូវបានសមត្ថកិច្ចហៅមកដោះស្រាយគ្នានៅ​ប៉ុស្តិ៍​ទួលស្វាយព្រៃ​មួយទាំង​២ភាគី

ក្រោយ​មកទៀត​ សមត្ថកិច្ច​ក៏បាន​ធ្វើ​ការ​សាកសួរ​ ស្រាប់តែបុរសចិត្តសឿងរូបនោះ បានយកក្រដាស់កំណត់ហេតុរបស់សមត្ថកិច្ចមកបាំងមុខ ពេលនោះ សមត្ថកិច្ចបានព្យាយាមទាញយកមកវិញ ស្រាប់តែបុរសនោះ ទាញហែកចោល ធ្វើឲ្យសមត្ថកិច្ចមានការខឹងសម្បាជាខ្លាំង​

ក៏បង្កឲ្យមាន​ការ​ប្រតាយប្រតប់​គ្នាទៅមក​ និងត្រូវបាន​សមត្ថកិច្ច​នាំគ្នាចាប់​បុរស​រូប​នេះ​ដាក់ខ្នោះ​ ហេីយបញ្ចូន​បន្ត​មក​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​តែម្តង​ ក្រោយមក ជនទំនើងរូបនេះ​ ក៏ត្រូវបានគេអន្តរាគមន៏ដោះលែងវិញ ក្រោយពីមានការសម្របសម្រួលជាមួយភាគីពាក់ពន្ធ័​ ។ ចំណែកឯការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនោះ សមត្ថកិច្ចបានចាត់ទុកថា ជារឿងបន្តិចបន្តួចដែលប៉ះទង្គិចមកលើសមត្ថកិច្ច

ព្រោះតែជាតិស្រវឹងតែប៉ុណ្ណោះ ទើបសមត្ថកិច្ចលើកលែងទោសអោយ​ មិនប្តឹងឲ្យវែងឆ្ងាយនោះទេ។​ ទាក់ទង​នឹង​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បានមានការ​ហួសចិត្ត​ជា​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ ដែលបាន​ចាត់​ទុក​ករណី​នេះ​ គ្រាន់តែ​ជា​រឿង​តូច​មួយទៅវិញនោះ។

ទន្ទឹម​នឹង​នេះដែរ​ លោក​ ឧកញ៉ា​ ហ៊ុន​ ជា​ ក៏បាន​មាន​ប្រសាសន៍​លេីកឡេីង​ដែរថា​៖​ «New New ថ្មី ថ្មី ជាមួយលោកអធិការ $$$ ឬ អំណាច( ឪ )គេធំជាងលោក? មើលឡើងវិញផងសំណប់ចិត្ត បើមិនចេះធ្វើការដើរចេញ គេវ៉ៃដល់ផ្ទះហើយថារឿងតូចតាច ខ្លាចមែន? ឆ្លើយប្រាប់ផងបាទ»។