កប់តែម្តង ដេនី ខ្វាន់ បានបង្ហាញផ្ទះរបស់ខ្លួនដែលកំពុងតែធ្វើជិតរួចហើយ ដោយនៅខាងក្នុងគឺសុទ្ធតែឈើប្រណិត

ប្រិយមិត្តទាំងអស់គ្នាបានស្គាល់ច្បាស់រួចមកហេីយ​ កញ្ញា ដេនី ក្វាន់ គឺជាតារាសម្តែង ដ៏សុិចសុី គួរឲ្យ​ចាប់អារម្មណ៍​ក្នុងប្រទេសកម្ពុជាយើង។ ក្រៅពីអាជីពជាតារាសម្តែង កញ្ញាដេនី ក្វាន់ ក៏មានមុខជំនួញផ្ទាល់ខ្លួនជាច្រើន ដោយធ្វើអោយកញ្ញា រស់នៅក្នុងភាពហុឺហា មានផ្ទះស្អាតៗ​ មានរថយន្តទំនើបជិះ និងមានលុយចាយពេញៗដៃទៀតផង។

បេីនិយាយពី​ចំណងចំណូលចិត្តរបស់តារាស្រីរូបនេះវិញ​ គឺពិតជា​ពិសេសតែម្តង​ ដោយនាងចូលចិត្តមានការតុបតែងខ្លួនជាមួយ​គ្រឿង​អលង្ការ​ ដែលមានការ​រចនា​អមជា​គ្រាប់​ពេជ្រ​ និងមាស ដែលកាន់តែ​ធ្វើ​ឲ្យ​រូបនាង​ ទទួលបាន​នូវ​ភាពស្រស់ស្អាត​ទ្វេ​ដង​ ក៏ដូចជា​ទទួលបាននូវ​ការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ផងដែរ​។

ទន្ទឹម​នឹង​នេះដែរ​ កញ្ញា​ ដេនី​ក្វាន់​ ក៏មានការរស់នៅបែប​ស្តុកស្តម្ភ​ជាមួយនឹង​ផ្ទះ​វីឡា​យ៉ាង​ប្រណិត​ថែម​ទៀត​ផង​។ ដោយឡែក​ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ ស្រី​ស្អាត​រូប​នេះ​ បានបង្ហាញ​នូវផ្ទះឈេីមួយខ្នងយ៉ាងប្រណិតដែលកំពុងធ្វេីការសាងសង់ស្ទេីតែរួចរាល់​នៅខេត្ត​ព្រះវិហារ​ដែលអមជាមួយនឹង​ទីធ្លា​ជាច្រើន​ហិចតា​ គឺពិតជា​ពិសេស​តែម្តង​ ជាមួយ​នឹង​ទេសភាព​យ៉ាង​ស្រស់​បំព្រង​នោះ។

ជាមួយ​គ្នា​នេះ​ដែរ​ តារា​សម្ដែង​ដ៏មានសាច់សខ្ចីរូបនេះ​ ក៏បានមានការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមានការរៀបរាប់ថា៖«មកមេីលផ្ទះនៅខេត្តព្រះវិហារ គ្មានលុយធ្វេីផ្ទះថ្មទេ មានលទ្ធភាពធ្វេីត្រឹមផ្ទះឈេីដ៏សាមញ្ញ ផ្ទះឈេីតូចតែកក់ក្តៅ»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។