ក្តៅៗ ទីបំផុតដឹងការពិតហើយ ក្រពើ២ក្បាល ដែលប្រជាពលរដ្ឋចាប់បានកាលពីយប់មិញនោះ តាមការពិតគឺមកពីកន្លែង

ប្រិយមិត្ដបានដឹងហើយ ដែលកាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយស្ថិតនៅខេត្ដព្រះសីហនុ ដោយប្រជាពលរដ្ឋបានប្រទះចាប់បានក្រពើចំនួន ២ក្បាល ដែលមិនដឹងពីប្រភពច្បាស់លាស់។ ទន្ទឹមនឹងនោះដែរ ស្រាប់តែមុននេះបន្ដិច យោងតាមរយៈគណនី ហ្វេសប៊ុកផេក លោក Huy Bunleng បានប្រាប់ឱ្យដឹងថា៖

“ក្រុងព្រះសីហនុ-(ដំណឹងបន្ថែម)ករណីកូនក្រពើ២ក្បាលដែលពលរដ្ឋចាប់បានក្នុងក្រុងព្រះសីហនុកាលពីថ្ងៃម្សិលមិញ តាមពិតគឺជាក្រពើដែលសាលាឡាយហ្វ៍ ចិញ្ចឹមទុកជាការសិក្សាអំពីរបៀបថែទាំនិងអោយចំណីសត្វក្រពើ។ បើតាមតំណាងសាលាបញ្ជាក់ថា កូនក្រពើដែលពលរដ្ឋប្រទះឃើញនេះ ដោយសារសំណាញ់រក្សាកន្លែងចិញ្ចឹមរហែក ពេលមានជំនន់ទឹកភ្លៀងនិងថាមានតែ២ក្បាលនេះប៉ុណ្ណោះដែលចេញរួចពីកន្លែងចិញ្ចឹម ហើយបច្ចុប្បន្នខាងសាលាបានទំនាក់ទំនងនាំយកមកវិញអស់ហើយ

និងបានសុំទោសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដែលភ្ញាក់ផ្អើល ភយ័ព្រួយក្រោយចាប់បានកូនក្រពើតូចៗនេះ។ បើតាមតំណាងសាលាឡាយហ្វ៍ប្រាប់មកថា ក្នុងទ្រុងចិញ្ចឹមកូនក្រពើនៅសាលាឡាយហ្វ៍ មានកូនក្រពើសរុបចំនួន១៧ក្បាល និងបញ្ជាក់ផងដែរថាមិនមែនចិញ្ចឹមបែបអាជីវកម្មទេ គឺចិញ្ចឹមជាលក្ខណៈសម្រាប់ការសិក្សា”។