អ្វីដែលលោកអ្នកចង់មើលគឺចេញលទ្ធផលហើយ​​ បេក្ខនារី​ លៀង​ ចាន់​ឡា​ ក្រោយ​ពី​បាន​បញ្ចេញ​នូវ​សមត្ថភាព​ច្រៀង​រួចមក​ លទ្ធផល​នោះ​គឺ

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង​ ជាមួយ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលរាត្រី​យប់​​​ ថ្ងៃទី​១១ ខែសីហា​​ ឆ្នាំ​២០១៩​​នេះ​ X Factor Cambodia​ បានឈានមកដល់​វគ្គ​ THE SIX CHAIR CHALLENGE ហេីយ។

ក្នុង​នោះដែរ​ គេសង្កេត​ឃើញថា​ មាន​បេក្ខជន​ជាច្រើន​ដែល​សុទ្ធសឹងតែ​មាន​សមត្ថភាព​​ បាន​សាង​ភាព​អស្ចារ្យ​ជាខ្លាំង​ ដែលធ្វើឲ្យ​គណៈ​កម្មការ​ទាំង​៤រូប​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​តែម្តង​ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​ការ​ស្រែក​ច្រៀង​យ៉ាង​ពិរោះ​ និងមាន​ទំនុកចិត្ត​បំផុត​នោះ​។

ដោយឡែក​ ក្នុង​សប្ដាហ៍​នេះ​ផងដែរ​ គឺខុសប្លែកពី​សប្ដាហ៍​មុន​ ដោយ​គណកម្មការ​មួុយ​រូប​ក្នុង​ចំណោម​ទាំង​៤រូប​​ ដែលមាន​លោក​ ​ណុប​ បាយ៉ារិទ្ធ​ នឹងជ្រេីសរេីស​បេក្ខជន​ទាំង​៦រូប​ដែលមាន​សមត្ថភាព​ អោយ​អង្គុយ​លេីកៅអីទាំង៦នេះ​ ទេីប​អាចឈានបន្តទៅវគ្គខាងមុខទៀតបាន​ ។

យ៉ាង​ណាមិញ​ ចំពោះ​បេក្ខនារី​ លៀង​ ចាន់​ឡា​ ក្នុង​សប្ដាហ៍​ដ៏ពិសេស​នេះដែរ​ គឺប្អូនស្រីមិនអាចបន្តទៅវគ្គខាងមុខបាននោះទេ​ ខណៈដែល​សប្ដាហ៍​នេះ​ប្អូន​ស្រី​ធ្វើ​មិនសូវ​បានល្អ​ ទេីបមិនបាន​ទទួល​ការ​ជ្រើស​រើស​ពី​គណៈកម្មការ​ ណុប​ បាយ៉ារិទ្ធ​ ដែលនេះពិតគួរឲ្យ​សោកស្ដាយ​ជំនួសប្អូនស្រីខ្លាំងណាស់។