សូមបងប្អូនប្រុងប្រយ័ត្ន ជាពិសេសកុមារតូចៗ ស្ថានភាពទឹកនៅតាមបណ្តោយព្រែកកំពង់បាយ ខេត្តកំពត ភ្លៀងបន្តធ្លាក់ ជាហេតុធ្វើអោយលិចភូមិមួយចំនួននៅក្នុងស្រុកទឹកឈូ

ខណៈដែលប្រទេសកម្ពុជា បានកំពុងតែទទួលរងឥទ្ធិពលពីសំណាក់ព្យុះពីប្រទេសជិតខាងរួចមក ដែលជាហេតុបណ្ដាលធ្វើឲ្យខេត្ដមួយចំនួន ជាប់មាត់សមុទ្រ បានកំពុងទទួលរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងខ្លាំង និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាត្រូវបង្ខំចិត្ដជម្លៀសចាកចេញពីលំនៅដ្ឋានរបស់ខ្លួនថែមទៀតផង។

ជាក់ស្ដែង ដូចជាទំនប់ប្រទាក់ក្រឡា ស្ថិតនៅខេត្ដកំពតព្រោះតែទទួលរងនូវឥទ្ធិពលភ្លៀងខ្លាំងពេក ទើបបណ្ដាធ្វើឲ្យអាងទំនប់កូនសត្វ លេីសពីបរិមាណទ្រទ្រង់ ច្រោះជេីងទំនប់បង្ហូរចុងខាងកេីតក្រោមទឹកហូរកាន់តែបុកមកខ្លាំងធ្វេីឲ្យជេីងបេតុងមិនអាចទ្រទ្រង់បាន ក៏បាក់ធ្លាក់ហេីយ បរិមាណទឹកនឹងហូរបន្តបន្ទាន់ ដោយនឹងបង្ករការជន់លិចតំបន់មួយចំនួនក្នុងស្រុកទឹកឈូ និងស្រុកមួយចំនួន ក្នុង
ខេត្ដកំពត ថែមទៀតផង។

ទន្ទឹមនឹងនោះដែរ កាលពីម្សិលមិញនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការនគរបាលខេត្ដកំពត ក៏បានបង្ហាញពីទិដ្ឋភាពទឹកជំនន់ ហើយក៏បានប្រាប់ឱ្យដឹងថា៖”ល្ងាចមិញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នេះបាន ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តោយព្រែកកំពង់បាយ។ ភ្លៀងបន្តធ្លាក់ ជាហេតុធ្វើអោយលិចភូមិមួយចំនួននៅក្នុងស្រុកទឹកឈូ សូមបងប្អូនប្រុងប្រយ័ត្ន ជាពិសេសកុមារតូចៗ”។